រដ្ឋលេខាធិការក្រសួងកសិកម្មជម្រុញឲ្យកសិករ ក្នុងខេត្តស្ទឹងត្រែងផលិតស្រូវប្រកបដោយនិរន្ដរភាព ត្រូវចេះផ្លាស់ប្តូរនូវទម្លាប់ក្នុងការបង្ករបង្កើនផល ដើមី្បឲ្យទទួលបានទិន្នផលខ្ពស់

ខេត្តស្ទឹងត្រែង៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ។ ក្នុងឱកាសសន្និបាត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០៣ នៅមន្ទីរកសិកម្មខេត្ត ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសកសិករ ត្រូវផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព ត្រូវចេះផ្លាស់ប្តូរនូវទម្លាប់ក្នុងការបង្ករបង្កើនផល ដើមី្បឲ្យទទួលបានទិន្នផលខ្ពស់ ។

ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងអនុវត្តបានក្នុងឆ្នាំ២០២២មកនេះ ។ ពិសេសផលិតភាពកសិកម្ម ដែលមន្ទីរគ្រប់គ្រងបានល្អ ដើមី្បបម្រើនូវតម្រូវការក្នុងប្រទេស និងការនាំចេញ ព្រមទាំងធានានូវគុណភាព សុវត្ថិភាព តាមរយៈការលើកកម្ពស់ ការផលិតស្បៀង និង បង្កើនតម្លៃបន្ថែមក្នុងការពង្រីកការប្រកួតប្រជែងនៅលើទីផ្សារ ព្រមទាំងរក្សាតុល្យភាពការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ៕ ដេង ម៉ាវិន

ads banner