សហរដ្ឋអាមេរិក អំពាវនាវឱ្យអង្គការសហប្រជាជាតិ ជំរុញក្រុម តាលីបង់ ដកហូតច្បាប់ហាមឃាត់លើស្រ្តី
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រនេះ បានអំពាវនាវ និងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិអនុម័តដំណោះស្រាយមួយ ដើម្បីស្នើសុំអាជ្ញាធរតាលីបង់ ក្នុង ប្រទេសអាហ្វហ្គានីស្ថានកាន់តែដកហូតច្បាប់ហាមឃាត់សិស្សស្រីមិនឱ្យចូលរៀន និងការបិទសិទ្ធនារីមិនឱ្យធ្វើការជាមួយ
ស្ថាប័នផ្តល់ជំនួយពីក្រៅប្រទេស។
ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកទាំង ១៥ រូបបានធ្វើ កិច្ចប្រជុំជាលក្ខណៈឯកជនមួយកាលពីថ្ងៃសុក្រ តាមសំណើរ របស់ប្រទេសអារ៉ាប់រួម និងជប៉ុន ដើម្បីពីភាក្សាអំពីការសម្រេច ចិត្តរបស់ពួកតាលីបង់ ដែលបានដណ្តើមអំណាចនៅ អាហ្វហ្គានី ស្ថានកាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ។
យោងតាមសំដីរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Linda Thomas Greenfield បានឱ្យដឹងថា ដោយសារស្ថានភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាន់តែធ្ងន់ធ្ងរទៅនោះ ដូច្នេះគួរតែមានការអនុម័តនូវដំណោះស្រាយមួយដើម្បីថ្កោលទោសទៅលើការហាមឃាត់នេះ។
គួរបញ្ជាក់ថា កាលពីខែមុនសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១១ បានយល់ព្រមដោយឯកភាពនិងសម្រេចចិត្តក្នុង ការ ចេញសេចក្តីថ្លែងការណ៏មួយ ស្តីពីសិទ្ធិចូលរួមពេញលេញ និងស្មើភាពរបស់ស្រ្តីនិងកុមារី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងអំពាវនាវឱ្យអាជ្ញាធរ ផ្លាស់ប្តូរវិធានការកៀបសង្កត់ ទាំងអស់ នេះផងដែរ។
គួររំលឹកផងដែរថា ការហាមឃាត់របស់ពួកតាលីបង់ ទៅលើ បុគ្គលិកស្ត្រីត្រូវបានប្រកាសឡើងកាលពីថ្ងៃទី ២៤ ខែធ្នូ និងបានបិទសិទ្ធិសិស្សស្រីក្នុងការទទួលបានការសិក្សានៅតាមសាលារៀន។
ផ្អែកតាមរបាយការណ៍អង្គការសហប្រជាជាតិបានឱ្យដឹងថា ៩៧ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថានរស់នៅក្នុងភាពក្រីក្រ ២/៣ នៃប្រជាជនត្រូវការជំនួយដើម្បីរស់ ហើយមនុស្សជា ២០លាននាក់ប្រឈមមុខនិងការអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា លោកស្រី Catherine Russell នាយកប្រតិបត្តិអង្គការ យូនីសេហ្វ (UNICEF) បានពណ៌នាការហាមឃាត់ទៅលើបុគ្គលិកស្រីថា ជាអំពើគ្រោះថ្នាក់ ក្រោយការកត់សម្គាល់ទៅលើស្ថានភាព សព្វថ្ងៃ ទៅដល់សមាជិកក្រុមប្រឹក្សាសន្តិសុខកាលពី ថ្ងៃសុក្រ នេះ។
ប៉ុន្តែទោះជាយ៉ាងណា វាមិនទាន់ច្បាស់ទេថាតើសមាជិក ទាំងអស់ នឹងគាំទ្រគំនិតមួយនេះឬអត់នោះទេ ដោយសារ ចំណាត់ការបែបនេះត្រូវការសំឡេងគាំទ្រចំនួនប្រាំបួន ក្នុង ចំណោមសមាជិកទាំង១៥ ដោយមិនមានការបដិសេធពី ប្រទេសរុស្សី ចិន អង់គ្លេស បារាំង ឬសហរដ្ឋអាមេរិកដើម្បី អនុម័ត។
ចំណែកក្រសួងសុខាភិបាលសាធារណៈនិងគណៈកម្មាធិការសង្គ្រោះអន្តរជាតិ នៅក្នុងអាហ្វហ្គានីស្ថាន បានលើកឡើងថា ពួកគេនឹងរួមគ្នាបន្តសេវាសុខភាព និងអាហារូបត្ថម្ភឡើងវិញ តាមរយៈក្រុមសុខភាពចល័តនៅក្នុងខេត្តទាំង៤ ដោយបាន លើកឡើងថា “យើងមានផ្លួវវែងឆ្ងាយក្នុងការបន្តទៅមុខ ដោយនេះគឺជាការចាប់ផ្តើមមួយ”៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៌មាន៖
U.S. calls for U.N. to urge Taliban to reverse bans on women – The Hindu