ការផ្ទេរប្រាក់របស់ប្រទេសប៉ាគីស្ថាន ធ្លាក់ចុះ ៣.២ភាគរយ ក្នុងខែធ្នូ ឆ្នាំ ២០២២

អ៊ីស្លាម៉ាបាដ ៖ ធនាគាររដ្ឋប៉ាគីស្ថាន នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា ប្រាក់ផ្ញើដោយពលករប៉ាគីស្ថាននៅក្រៅប្រទេស បានថយចុះ ៣.២ភាគរយនៅក្នុងខែធ្នូ ឆ្នាំ ២០២២។

Read. ធនាគារកណ្តាលបានបញ្ជាក់ថា ការផ្ទេរប្រាក់របស់កម្មករបានកត់ត្រាលំហូរចូលចំនួន ២ពាន់លានដុល្លារនៅក្នុងខែធ្នូ បើធៀបនឹងតួលេខកាលពីខែវិច្ឆិកា ដែលមានចំនួន ២.១ពាន់លានដុល្លារ ដោយបន្ថែមថា វាបានថយចុះ ១៩ភាគរយឈរលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ។

តួលេខនេះបានបង្ហាញថា ជាមួយនឹងលំហូរចូលសរុបចំនួន ១៤.១ពាន់លានដុល្លារក្នុងអំឡុងខែកក្កដា ដល់ខែធ្នូ ក្នុងឆ្នាំសារពើពន្ធ ២០២៣ ការផ្ទេរប្រាក់បានថយចុះ ១១.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមធនាគារកណ្តាល នៅក្នុងខែធ្នូ ការផ្ទេរប្រាក់ភាគច្រើនបានមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទឹកប្រាក់ចំនួន ៥១៦.៣លានដុល្លារ, អេមីរ៉ាតអារ៉ាប់រួមមានចំនួន ៣២៨.៧លានដុល្លារ, ចក្រភពអង់គ្លេសមានចំនួន ៣១៤.២លានដុល្លារ និងសហរដ្ឋអាមេរិកមានចំនួន ២៣០.៥លានដុល្លារ។

សូមបញ្ជាក់ថា ការផ្ញើប្រាក់របស់កម្មករប៉ាគីស្ថាននាពេលថ្មីៗនេះ បានមើលឃើញពីនិន្នាការធ្លាក់ចុះ ដោយអ្នកជំនាញសេដ្ឋកិច្ចប៉ាគីស្ថានជឿជាក់ថា ល្បឿនយឺតនៃការទទួលយកសេវាផ្ទេរប្រាក់តាមឌីជីថល, កម្រិតមធ្យមនៃតម្លៃប្រេង និងស្ថិរភាពនៃប្រាក់រូពីប៉ាគីស្ថាន គឺជាហេតុផលនៅពីក្រោយការធ្លាក់ចុះនៃការផ្ទេរប្រាក់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner