ទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡេីងខ្លាំង នៅខណ្ឌដង្កោ ធ្វេីឱ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍

ភ្នំពេញ៖ តាមកំណត់សម្គាល់នារដូវវស្សា គឺជំនន់ទឹកភ្លៀងតែងតែធ្វើឱ្យជនលិចតាមបណ្តាខេត្តនានា ក៏ដូចជា តំបន់មួយ ដែលធ្វើឱ្យប្រជាកសិករ មានការភ័យព្រួយខ្លាំងដោយការលិចលំនៅឋាន ស្រែ ចំការ ផលដំណាំ ក៏ដូចជា ប៉ះពាល់ទៅដល់សត្វពាហនៈជាដើម ។ តែផ្ទុយទៅវិញបើទោះបី ខែវស្សាកន្លងហួសផុតទៅហើយក្តី ទឹកស្ទឹងព្រែកត្នោតកំពុងបង្កភាពភ័យខ្លាចទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ រហូតមកដល់ពេលនេះ ទឹកមិនទាន់ស្រកនៅឡើយ ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ កំពុងហក់ឡើងខ្លាំង ដែលធ្វើពួកគាត់មួយចំនួនជញ្ជូនឥវ៉ាន់មិនទាន់នោះទេ ដូចជា តុ ទូ ទូរទស្សន៍ ម៉ូតូ ជាដើម កំពុងត្រាំក្នុងទឹកនៅឡើយ ដោយសារទឹកស្ទឹងព្រែកត្នោតឡើងលឿនពេក ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ ។

មន្ត្រីអាជ្ញាធរខណ្ឌដង្កោលើកឡើងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមឡើងបន្តិចម្តងៗរយៈពេលបីទៅបួនថ្ងៃមកហើយ ។ ចំពោះបញ្ហានេះអាជ្ញាធរខណ្ឌដង្កោ កំពុងមមាញឹកក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ ។ ទោះបីយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋ សូមស្នើអាជ្ញាធរសង្កាត់ ខណ្ឌ ឬ ស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យឱ្យបានរួសរាន់ ជាពិសេស សូមជួយត្រៀមកន្លែងទីទួលសុវត្ថិភាព ដើម្បីជាការត្រៀមជំលៀសពួកគាត់ទៅតំបន់សុវត្ថិភាពផង ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner