ប្រ៊ុយណេ កត់ត្រាការកើនឡើងពាណិជ្ជកម្ម សរុប ៧.១ភាគរយ ក្នុងខែតុលា ឆ្នាំ ២០២២

បានដាស៊េរី បេហ្គាវ៉ាន់ ៖ ប្រទេសប្រ៊ុយណេបានកត់ត្រាពាណិជ្ជកម្មសរុបមានទឹកប្រាក់ ២.៤៧៧,៥លានដុល្លារប្រ៊ុយណេ ឬប្រមាណ ១.៨៧១,២លានដុល្លារអាមេរិក ពាណិជ្ជកម្មសរុបសម្រាប់ខែតុលា ឆ្នាំ ២០២២ កើនឡើង ៧.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ រួមចំណែកដោយការកើនឡើងនៃតម្លៃនាំចូល។

ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិចុងក្រោយបំផុត ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយនាយកដ្ឋានផែនការសេដ្ឋកិច្ច និងស្ថិតិនៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រ៊ុយណេ បានបង្ហាញថា ការនាំចេញរបស់ប្រ៊ុយណេក្នុងខែតុលាឆ្នាំមុន បានថយចុះ ២.៥ភាគរយក្នុងមួយឆ្នាំ មានទឹកប្រាក់ ១.៣០២,៩លានដុល្លារប្រ៊ុយណេ ដែលភាគច្រើនដោយសារតែការថយចុះនៃ ការនាំចេញឥន្ធនៈរ៉ែ។

ចំណែកការនាំចូលបានកើនឡើងពី ៩៧៥.៩លានដុល្លារប្រ៊ុយណេក្នុងខែតុលា ឆ្នាំ ២០២១ ដល់ ១.១៧៤,៦លានដុល្លារប្រ៊ុយណេក្នុងខែតុលា ឆ្នាំ ២០២២។ រីឯទីផ្សារនាំចេញខ្ពស់បំផុតរបស់ប្រ៊ុយណេ ក្នុងខែតុលា ឆ្នាំ ២០២២ គឺប្រទេសចិន ២៥.៧ភាគរយ បន្ទាប់មកគឺអូស្ត្រាលី ១៨.៤ភាគរយ និងជប៉ុន ១៧.៦ភាគរយ។ ទំនិញនាំចេញធំជាងគេទៅកាន់ប្រទេសចិន គឺសារធាតុគីមី ចំណែកទៅអូស្ត្រាលី និងជប៉ុនជាឥន្ធនៈរ៉ែ។

ដោយឡែកការនាំចូលខ្ពស់បំផុតរបស់ប៊្រុយណេ គឺមកពីប្រទេសអារ៉ាប់រួម ៣៧.០ភាគរយ តាមពីក្រោយដោយម៉ាឡេស៊ី ២៣.៨ភាគរយ និងកាតា ១២.៣ភាគរយ ដោយឥន្ធនៈរ៉ែជាទំនិញនាំចូលធំជាងគេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner