រដ្ឋបាលសង្កាត់កោះរ៉ុង ជួយសម្រួលក្រុមគ្រួសារភ្ញៀវទេសចរបរទេស មានជំងឺប្រចាំកាយ មកសង្រ្គោះបន្ទាន់តាមរយៈអូបរសង្រ្គោះបន្ទាន់របស់លោកឧកញ៉ា ទៀ វិចិត្រ
ខេត្តព្រះសីហនុ៖ រដ្ឋបាលសង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានជួយសម្រួលក្រុមគ្រួសារភ្ញៀវទេសចរណ៍បរទេស មានជំងឺប្រចាំកាយ មកសង្រ្គោះបន្ទាន់តាមរយៈអូបរសង្រ្គោះបន្ទាន់របស់លោកឧកញ៉ា ទៀ វិចិត្រ។

បើយោងតាមខ្លឹមសារដែលបានបង្ហោះលើផេកផ្លូវការរបស់រដ្ឋបាលសង្កាត់កោះរ៉ុង ដែលបានបង្ហោះអោយដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីភ្ងៀវទេសចរណ៍បរទេស ចំនួន០២នាក់ ជនជាតិ អាល្លឺម៉ង់ ត្រូវជាប្តីប្រពន្ធពួកគាត់បានស្នាក់នៅតាមូ រីស៊ត ដោយខាងស្រ្តីជាអ្នកជំងឺ មានឈ្មោះ ឈ្មោះ LAURA SOPHIE MIYER អាយុ28ឆ្នាំ មានជម្ងឺជាប់ខ្លួនមកជាយូរ (មហារីក)ហើយគាត់មានអាការះមិនស្រួលខ្លួន នឹងបានសន្លប់ម្តងៗ នឹងខ្សោយខ្លាំង រួចបុគ្គលិក តាមូ រីស៊ត ក៏បានបញ្ជូនមកពេទ្យឡុងសិត នៅវេលាម៉ោង៥កន្លះនាទីល្ងាច រួចអ្នកគ្រូពេទ្យក៏ព្យាបាលតាមជំនាញឃើញថាមិនបានធូរស្បើយ។

ក្រោយពិនិត្យពីគ្រូពេទ្យជំនាញបឋម ឃើញថា ស្រ្តីជាអ្នកជំងឺនៅតែមិនទាន់បានធូរស្បើយនោះ នៅវេលាម៉ោង២៣:៣០នាទីយប់អ្នកគ្រូពេទ្យ ក៏បានសូមជំនួយពីអាជ្ញាធរ នឹងសមត្ថកិច្ចស្នើសុំអូប័រសង្រ្គោះបន្ទាន់ របស់ លោក ឧកញ៉ា ទៀវិចិត្រ ក្រុមហ៊ុនGTVC ដើម្បីបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅពេទ្យខេត្តព្រះសីហនុ៕ ង៉ាន់ ទិត្យ

