រលកត្រជាក់ខ្លាំងបោកបក់មកភាគពាយព្យប្រទេសឥណ្ឌា
អត្ថបទដោយ៖
ឈឹម ទីណា
ញូវដែលី៖ នាយកដ្ឋានឧតុនិយមឥណ្ឌាបានចេញសេចក្តីប្រកាសមួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ពាក់ព័ន្ធនឹងស្ថានភាពរលកត្រជាក់ខ្លាំងរយៈពេលបីថ្ងៃ និងការចុះអ័ព្ទនៅភាគពាយ័ព្យនៃប្រទេសឥណ្ឌា។
ទីភ្នាក់ងារអាកាសធាតុឥណ្ឌា បានឱ្យដឹងថា សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងចន្លោះពី ១ ដល់ ៥អង្សាសេនៅក្នុងតំបន់។ ទីក្រុងដេលី និងរដ្ឋជិតខាងរបស់ខ្លួន ប្រជាជនបានក្រោកឡើងពីដំណេកជាមួយអាកាសធាតុត្រជាក់ និងអ័ព្ទនៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីសម្រាកមួយរយៈ។
សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ជើងហោះហើរមួយចំនួនដែលគ្រោងនឹងចាកចេញពីរដ្ឋធានីជាតិត្រូវបានពន្យារពេល ដោយសារតែវិសម្ពាធទាប ហើយមន្ត្រីផ្លូវដែកបាននិយាយថា យ៉ាងហោចណាស់រថភ្លើងចំនួន ២០ខ្សែបានរត់ក្នុងល្បឿនយឺតៗ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។