ប្រមុខការទូតម៉ិកស៊ិក៖ ការគ្រប់គ្រងអាវុធ ជាអាទិភាពក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក

ម៉ិកស៊ីកូ ៖ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក ម៉ាសែលឡូ អ៊ីប្រាដ បាននិយាយថា ការគ្រប់គ្រងការរត់ពន្ធអាវុធពីសហរដ្ឋអាមេរិក គឺជាអាទិភាពចម្បងសម្រាប់ម៉ិកស៊ិក ក្នុងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។

Read.លោក អ៊ីប្រាដ បានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣៤ របស់ឯកអគ្គរដ្ឋទូត និងកុងស៊ុលម៉ិកស៊ិកថា យើងបានពិភាក្សាគ្រប់គ្រាន់អំពីបញ្ហា និងផលប៉ះពាល់ជំនួសឱ្យមូលហេតុ ព្រោះវារំខានយើង។ លោកថា សហរដ្ឋអាមេរិកជាប្រទេសអភិវឌ្ឍន៍ ដែលមានអំពើហិង្សាច្រើនជាងគេ ព្រោះអ្នកអាចទិញកាំភ្លើងនៅគ្រប់ជ្រុងផ្លូវបាន។

លោក អ៊ីប្រាដ បន្តថា អាជ្ញាធរម៉ិកស៊ិកបានរឹបអូសអាវុធធុនធ្ងន់ចំនួន ៤៧ដើម រួមទាំងអាវុធប្រឆាំងយន្តហោះ ក្នុងអំឡុងពេលចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀន អូវីឌីយ៉ូ ហ្គូស្មែន ឡូប៉េស (Ovidio Guzman Lopez) កូនប្រុសរបស់ស្តេចគ្រឿងញៀនម៉ិកស៊ិក ចោហ្គីន អ៊ែល ឆាប៉ូ ហ្គូស្មែន (Joaquin “El Chapo” Guzman) ដែលជាប់ពន្ធនាគារ។

ប្រមុខការទូតម៉ិកស៊ិករូបនេះបន្ថែមទៀតថា ប្រទេសរបស់លោកនឹងប្រើប្រាស់សកម្មភាពផ្លូវច្បាប់, សំណើនយោបាយ, សំណើបទប្បញ្ញត្តិ, សកម្មភាពត្រួតពិនិត្យ និងបណ្តឹងនានា ដូចជាការប្តឹងនៅក្នុងតុលាការសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុនផលិត និងអ្នកចែកចាយអាវុធ ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធខុសច្បាប់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner