ថៃរំពឹងថាអ្នកដំណើរជាង ១,៨លាននាក់ ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ពេលចូលឆ្នាំចិន
ថៃ៖ អាជ្ញាធរថៃរំពឹងថា អ្នកដំណើរជាង១,៨លាននាក់នឹងឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិពេលចូលឆ្នាំចិន។នេះបើ តាមការចុះផ្សាយរបស់សារព័ត៌មានដឹណេសិនថៃដែលផ្សាយដោយស្រង់សំដីរបស់អ្នកចាត់ការទូទៅរបស់អាកាសយានដ្ឋានសុវណ្ណភូមិ។
អ្នកគ្រប់គ្រងទូទៅរបស់អាកាសយានដ្ឋានសុវណ្ណភូមិ លោក Kittipong Kittikachorn និយាយថាអ្នកដំណើរ ចំនួន១,៨១លាន នាក់ នឹងឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងអំឡុង ពេល ពិធីបុណ្យចូលឆ្នាំចិនចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៨ខែមករា។លោកបន្តថាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន អាកាសយានដ្ឋាន សុវណ្ណភូមិមានជើងហោះហើរចំនួន១០.៩៦៥ក្នុងនោះជើងហោះហើរអន្តរជាតិចំនួន ៧.៦៣៥និងជើងហោះហើរក្នុងស្រុកចំនួន ៣.៣៣០ ជើង។
លោក Kittipong បន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ បានស្នើ សុំជើង ហោះហើរបន្ថែមចំនួន ៨៦ជើង និងជើងហោះហើរ អន្តរជាតិចំនួន៨៤ ជើងផ្សេងទៀត។
លោកបញ្ជាក់ថា៖«ក្រុមហ៊ុនអាកាសចរណ៍នាំមុខទាំងបី ដែល បានស្នើសុំជើងហោះហើរបន្ថែម រួមមានT Wayសុំបន្ថែម ២៦ ជើង ហោះហើយ Jeju Air សុំបន្ថែម២៤ ជើងហោះហើយនិង Xiamen Airlines សុំបន្ថែមជើងហោះហើរ១០ជើង។អាកាសយានដ្ឋាន ក៏ បន្ថែម បញ្ជរ check-in សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ចំនួន ផ្សេងទៀត ខណៈដែលចំនួនបុគ្គលិកក៏ត្រូវបានបង្កើន ដើម្បីកាត់ បន្ថយការកកស្ទះ»។
អ្នកបកប្រែភាសាចិននឹងត្រូវមមាញឹក ហើយអាជ្ញាធរថែតម្រូវឱ្យ ហាង ទាំងអស់ត្រូវតុបតែងដោយមានប្រើភាសាចិនដើម្បីអបអរចូលឆ្នាំចិន។ លោក Kittipong បាននិយាយថា ៖«អាកាសយានដ្ឋាននឹងបង្ហាញ វីដេអូឃ្លីបជាភាសាចិន ដើម្បីណែនាំអ្នកទស្សនាទៅកាន់សេវាដឹក ជញ្ជូនសាធារណៈ»។
លោកបាននិយាយថា៖« អ្នកដំណើរគួរតែមកដល់អាកាសយានដ្ឋាន យ៉ាងហោចណាស់បីម៉ោងមុនពេលចេញដំណើរ ។ក្រុមមនុស្ស ច្រើន បំផុតប្រហែលនៅចន្លោះម៉ោង ៧យប់ដល់ម៉ោង៩យប់»។
ដោយ៖វណ្ណ ស័ក្ដិ