ជប៉ុនគ្រោង នឹងបង្កើនការងារបន្ថែម ដល់ជនពិការ

តូក្យូ៖ ក្រសួងការងារជប៉ុនបានសម្រេចថា ប្រទេសជប៉ុននឹងដំឡើងអត្រាការងារចាំបាច់សម្រាប់ជនពិការ ពី ២,៣ភាគរយ ដល់ ២,៧ភាគរយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នេះជាការកើនឡើងដ៏ធំបំផុត ចាប់តាំងពីប្រព័ន្ធបច្ចុប្បន្នត្រូវបានណែនាំ។ ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនគ្រោងនឹងដំឡើងអត្រាការប្រាក់ជាពីរដំណាក់កាល ក្នុងនោះទីមួយដល់ ២.៥ភាគរយក្នុងខែមេសា ឆ្នាំក្រោយ ហើយបន្ទាប់មកដល់ ២.៧ភាគរយនៅចុងសារពើពន្ធ ២០២៦។

ក្រុមហ៊ុនដែលមាននិយោជិត ៤៣.៥ភាគរយ ឬច្រើនជាងនេះ បច្ចុប្បន្នត្រូវបានទាមទារនៅក្រោមច្បាប់ ដើម្បីសម្របសម្រួលការងាររបស់ជនពិការ ឱ្យមានអត្រាការងារយ៉ាងហោចណាស់ ២.៣ភាគរយសម្រាប់បុគ្គលពិការ ចំពេលមានការខិតខំប្រឹងប្រែង ដើម្បីផ្តល់ឱ្យប្រជាជនមានពិការភាពទទួលបាននូវឱកាសការងារកាន់តែច្រើន។

សូមបញ្ជាក់ថា ជនពិការប្រហែល ៦១៤,០០០នាក់បានបម្រើការងារនៅក្នុងផ្នែកអាជីវកម្ម គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ ដោយបានបង្កើតកំណត់ត្រាសម្រាប់រយៈពេល ១៩ឆ្នាំជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ មានតែ ៤៨.៣ភាគរយនៃអាជីវកម្មសរុបប៉ុណ្ណោះ ដែលបានបំពេញតាមអត្រាការងារដែលតម្រូវដោយស្របច្បាប់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner