នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ Seabourn Encore សញ្ជាតិ Bahamas មានបណ្ដោយប្រវែង២១០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ មករា ២០២៣ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗក្នុងខេត្តព្រះសីហនុ

អត្ថបទដោយ៖
AMS OneMinute

នាវានេះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩នាក់ មានជនជាតិអាមេរិកច្រើនជាងគេ ២៥០នាក់ អូស្ត្រាលី ៥៤នាក់ អង់គ្លេសចំនួន ៥០នាក់ និងមាននាវិកសរុប ៤៣០នាក់។

ភាពជោគជ័យនៃនយោបាយវ៉ាក់សាំង អនុញ្ញាតឱ្យកម្ពុជាទទួលនាវាទេសចរណ៍ខ្នាតយក្សជាលើកទី៣ ក្រោយខកខានមួយរយៈដោយសារការរាំងស្ទះពីវិបត្តិជំងឺកូវីដ១៩។

📷 https://www.facebook.com/100063628026091/posts/pfbid02N2ddi1yUPmM13eG4ogskq5XfXjB1EQsFT3BoN39CbvQbJCo3AfRDfsKxCb4q6P1Xl/?mibextid=cr9u03

#ams1minute

ads banner