NATO សន្យាបញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតដល់អ៊ុយក្រែន

អង្គការណាតូបានបញ្ជាក់នៅថ្ងៃអាទិត្យសប្តាហ៍មុនថា អ៊ុយក្រែនអាចនឹងទទួលបានអាវុធធុនធ្ងន់កាន់តែច្រើន ពីបណ្ដាប្រទេសលោកខាងលិចក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរកងទ័ពរបស់គាត់ ជុំវិញការអះអាងពីការកាប់កាន់ទីក្រុងសូឡេដា របស់អ៊ុយក្រែនបានទាំងស្រុង។

នៅមុនកិច្ចប្រជុំនៃក្រុមប្រទេសសម្របសម្រួលអាវុធឱ្យអ៊ុយក្រែនក្នុងសប្ដាហ៍នេះ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ថា ការសន្យាបញ្ជូនអាវុធធុនធ្ងន់កាលពីពេលថ្មីៗនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយលោករំពឹងថា នឹងមានការបញ្ជូនអាវុធធុនធ្ងន់កាន់តែច្រើនបន្ថែមទៀត នៅពេលអនាគតដ៏ខ្លីខាងមុខ។

កញ្ចប់សព្វាវុធបន្ថែមទៀត ទំនងជានឹងត្រូវបានប្រកាសបន្ទាប់ពីក្រុមទំនាក់ទំនងការពារ ដែលដឹកនាំដោយសហរដ្ឋអាមេរិកជួបប្រជុំគ្នានៅថ្ងៃសុក្រ នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។

ក្រុមប្រឹក្សានៃប្រទេសជិត៥០នេះ បានជួបប្រជុំគ្នាចំនួន៧ដងរួចមកហើយ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន ដោយកិច្ចប្រជុំនីមួយៗតែងតែមានការសន្យាថ្មីៗនៃជំនួយយោធាពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕ ប្រភព៖ CNA និង RT ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner