ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចមុខផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ញិល ថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ដកហូតយកបានថ្នាំញៀនមួយចំនួន ដើម្បីយកមករក្សាទុកជាវត្ថុតាង ជាលទ្ធផលតេស្តទឹកនោម ជនសង្ស័យ គឺវិជ្ជមាន (មានសារធាតុញៀន)។
បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងតែឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ដោយ៖ ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។