នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្រ្កាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង ៣០ នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងក្រាមសថ្លា ២កញ្ចប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណុំ ប៊ុនថន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ បុគ្គលិកាសុីណូ ណាហ្គ្រាវើល ។ សម្ភារ:ដកហូតមានក្រាមពណ៍សថ្លា ចំនួន ០២កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូម៉ាកសង់ C125 មួយគ្រឿង ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JL-2171
បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី