ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លើកឡើងថា ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិស៊ីហ្គេមលើកទី១ទាមទាមន្រ្តីដុសខាត់សមត្ថភាព ដើម្បីស្គាល់ពីច្បាប់លក្ខន្តិកៈបច្ចេកទេស

ភ្នំពេញ៖ ឯកឧត្តម ស សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចាត់ទុកវគ្គបណ្តុះណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ គឺជាធាតុផ្សំដ៏មានសារៈសំខាន់សម្រាប់មន្រ្តីបច្ចេកទេស កីឡាករកីឡាការិនី និងគ្រូបង្វឹកយល់ដឹងអំពីច្បាប់និងលក្ខន្តិកៈបច្ចេកទេស ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើក៣២ឆ្នាំ២០២៣ប្រកបដោយភាពជោគជ័យ ។

ការថ្លែងលើកឡើងរបស់ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៣ ។

លោកថា ក្នុងនាមម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី១ យើងចាំបាច់ត្រូវតែដុះខាតសមត្ថភាពពាក់ព័ន្ធក្បួនច្បាប់លក្ខន្តិកៈបច្ចេកទេសឲ្យស៊ីជម្រៅ ដើម្បីយើងចូលរួមជាអាជ្ញាកណ្តាល ចៅក្រមកាត់សេចក្តីគឺមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ប្រសិនបើយើងមិនមានចំណេះជំនាញពាក់ព័ន្ធនិងក្បួនច្បាប់លក្ខន្តិកៈបច្ចេកទេសច្បាស់លាស់នោះទេ វាជាបញ្ហាប្រឈមមួយសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមមួយផ្នែកទៀត ដែលជាបញ្ញាប្រឈមរបស់ចៅក្រម អាជ្ញាកណ្តាលកម្ពុជា ចំពោះការប្រើប្រាស់ភាសារអង់គ្លេស ដែលជាភាសារទំនាក់ទំនងជាសកលក្នុងអំឡុងពេលប្រតិបត្តិការងារស៊ីហ្គេម។ ទោះបីយើងចេះបច្ចេកទេសក្បួនច្បាប់លក្ខន្តិកៈប្រកួតច្បាស់លាស់យ៉ាងណាក៏ដោយ តែបើភាសារអង់គ្លេសពុំអាចទំនាក់ទំនងបាន វាជាញ្ហាប្រឈមមួយក្នុងប្រតិបត្តិការទំនាក់ទំនងការងារបច្ចេកទេស។

ឯកឧត្តម បានសូមពរ ឲ្យអាជ្ញាកណ្តាល ចៅក្រមខិតខំដុះខាត់សមត្ថភាពខាងផ្នែកភាសារអង់គ្លេសបន្ថែមទៀត ដើម្បីឲ្យការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ។

ឯកឧត្តម បានថ្លែងលើកឡើងទៀតថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ គឺជាការបោះជំហានទៅមុខមួយទៀតយ៉ាងធំជុំវិញ និងចំណេះជំនាញ យកទៅអនុវត្តប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ក្នុងនាមប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមថ្លែងអំណរគុណក្រសួងអប់រំយុវជន និងកីឡា ដែលបានឧបត្ថម្ភថវិកាឲ្យដំណើរការវគ្គបណ្តុះណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣នេះ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហើយ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមរបស់សហព័ន្ធកីឡាសូហ្វតិន្នីសទាំងអស់ និងបន្តខិតខំស្រាវជ្រាវបន្ថែមទៀត តាមរយៈវេបសាយនិងយូធូបពាក់ព័ន្ធនិងក្បួនច្បាប់ ដើម្បីដើរឲ្យទាន់ការប្រែប្រួលរបស់សហព័ន្ធអន្តរជាតិ។

សូមបញ្ជាក់ថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃសិក្ខាកាមទាំងអស់ទទួលបាននូវការយល់ដឹងបន្ថែមនូវបទពិសោធថ្មីៗជាមួយលទ្ធផលនិទ្ទេសល្អ៧០% ល្អបង្គួរ២០% និង មធ្យម១០% ៕ រូបភាព និង អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner