ប្រទេសម៉ាល់ឌីវ គ្រោងនឹងនាំចូលអង្ករ និងផលិតផល កសិកម្ម មួយចំនួនទៀតពីប្រទេសកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សាធារណរដ្ឋម៉ាល់ឌីវ គ្រោងនឹងនាំចូលអង្ករ ព្រមទាំង ផលិតកសិកម្មផ្សេងពីប្រទេសកម្ពុជា ខណៈដែលកម្ពុជាមាន បំណង មានបំណងនាំត្រីខកំប៉ុងធូណា និងផលិតផលត្រីដទៃទៀត ដើម្បីបំពេញតម្រូវការដល់ប្រជាជន និងភ្ញៀវទេសចរ ដែលមក កម្សាន្ត នៅកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតី នៃ សាធារណរដ្ឋ ម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ បានថ្លែងថា ចំពោះកិច្ច សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ម៉ាល់ឌីវ មានគោល បំណងកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ដោយសារ តែប្រទេសកម្ពុជាជាប្រទេសនាំចេញអង្ករដ៏ធំមួយនិងឈានមុខគេ ក្នុងនាមអង្ករដែលគុណភាពកម្រិតពិភព និងផលិតផលកសិកម្ម ផ្សេងទៀត ដូចជាពោត ម្រេច ដំឡូងមី ផ្លែឈើផ្សេងៗផងដែរ។
លោកបានបញ្ជាក់បន្ថែមថា៖« ដោយសារប្រទេសម៉ាល់ឌីវ ជា ប្រទេសនាំចូលច្រើនដែរយើងក៏ពិភាក្សាអំពីការនាំចូលផលិតផលផ្សេងទៀតដូចជាផលិតផលសម្លៀកបំពាក់ ផលិតផលឈើ ហើយជាងនេះទៀត កម្ពុជាបានពិចារណានាំត្រីខធូណាកំប៉ុង និងផលិតផលត្រីផ្សេងទៀតពីប្រទេសម៉ាល់ឌីវ។

ការធ្វើពិពិធកម្មនៃការនាំចូលរបស់យើងដើម្បីធ្វើឱ្យទំហំទីផ្សារកើនឡើង មិនត្រឹមតែធ្វើឱ្យថ្លៃទំនិញសំខាន់ៗ ថយចុះប៉ុណ្ណោះទេ ប៉ុន្តែ ពង្រឹងនូវសន្តិសុខស្បៀងរបស់យើង ព្រមទាំងផ្តល់នូវជម្រើស បន្ថែម ទៀតដល់អ្នកប្រើប្រាស់របស់យើង»។

លោកបានបន្ថែមថា មួយផ្នែកនៃទស្សនកិច្ចនេះ ក៏ដើម្បីកែ លម្អផ្នែកធុរកិច្ច នៃសភាពាណិជ្ជកម្មរបស់ម៉ាល់ឌីវ និងកម្ពុជា និងសហគមន៍ធុរកិច្ច នឹងចូលរួមវេទិការធុរកិច្ច ដែលរៀបចំដោយ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយលោកសង្ឃឹមថា វេទិការធុរកិច្ច នឹងបើកច្រកសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែកើនឡើងនាថ្ងៃអនាគត។

ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឱ្យដឹងដែរថា កម្ពុជាពិតជាមានលទ្ធភាព ដើម្បីនឹងពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមាន ទំនិញដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជាអង្ករ និងផលិតផល កសិកម្មដទៃទៀត ដែលមិនមែនគ្រាន់តែសម្រាប់ ប្រជាជនម៉ាល់ឌីវ ទេ ប៉ុន្តែសម្រាប់វិស័យទេសចរណ៍ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ ដោយសារអង្ករកម្ពុជា ស្ថិតនៅក្នុងប្រភេទជាអង្ករដែលជាប់លេខ១ ចំនួនប្រាំលើក ។

សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា៖«សង្ឃឹមថា អង្ករនេះ ទទួលបានការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវផង និង សម្រាប់អ្នកទេសចរដែលមកកម្សាន្តនៅម៉ាល់ឌីវផង។យើងមាន គ្រាប់ស្វាយចន្ទី ស្វាយ ចេក អាចបម្រើឱ្យវិស័យទេសចរណ៍របស់ ម៉ាល់ឌីវ ។ដូច្នេះផលិតផលទាំងនេះអាចនាំចេញពីកម្ពុជាបាន។ ក្រៅពីនេះនៅមានសម្លៀកបំពាក់ ដោយសារយើងជាប្រទេស ផលិត សម្លៀកបំពាក់ ។យើងសង្ឃឹមថា ម៉ាល់ឌីវអាចបញ្ជា ទិញ បានពីកម្ពុជាផងដែរ»។

សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានបន្តទៀតថា ថ្វីត្បិតតែ ជាប្រទេសដែលមានត្រីទឹកសាប និងត្រីសមុទ្រ ប៉ុន្តែមិនគ្រប់គ្រាន់ សម្រាប់តម្រូវការនោះទេ។ ដូចនេះផលិតផលត្រីខកំប៉ុង ជាផលិត ផល ដែលអាចមានលទ្ធភាពនាំចេញទៅកម្ពុជាច្រើនជាង គេ ព្រោះក្នុងមួយឆ្នាំៗកម្ពុជាប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់ ដោយគ្រាន់តែថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលលបានប្រើប្រាស់ត្រីខ កំប៉ុងប្រមាណ១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ដែល មានការលិចលង់ដោយជំនន់ទឹកភ្លៀង។ ដូចនេះគោលដៅ នៃការ ទំនិញដំបូង គឺប្រហែលជាចាប់ផ្តើមពីត្រីខកំប៉ុង ដែលផលិតនៅ ប្រទេសម៉ាល់ឌីវ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ឱ្យ ដឹងថា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាល់ឌីវ កាលពីថ្ងៃទី១៥ ខែមករា ប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងច្រើនលើកិច្ច សហការ លើវិស័យជាច្រើន ជាពិសេសទេសចរណ៍ និងកសិកម្ម។លោកបានបន្ថែមថា ដោយសារតែប្រទេសកម្ពុជាមានដី ដែល មានជីជាតិច្រើនសម្រាប់កសិកម្ម ដែលនេះជាឱកាសដ៏ល្អសម្រាប់ វិនិយោគិនម៉ាល់ឌីវក្នុងការដាំដុះដំណាំ និងដំណើរការ ឬនាំចេញ ដើម្បី ផ្គត់ផ្គង់ទៅកាន់ប្រទេសម៉ាល់ឌីវ និងពិភពលោកផ្សេងទៀត។
លោកបានបញ្ជាក់ទៀតថា៖« កម្ពុជាត្រូវការនាំចូលផលិត ផលជល ផលជាក់លាក់ពីប្រទេសម៉ាល់ឌីវ ដើម្បីផ្គត់ផ្គង់ឧស្សាហកម្ម ភោជនីយ ដ្ឋាន ដែលកំពុងរីកចម្រើន និងទីផ្សារលំដាប់ខ្ពស់របស់ យើង។ ផលិតផលដែលផលិតក្នុងប្រទេសកម្ពុជាអាចនាំចេញដោយមានប្រព័ន្ធអនុគ្រោះពន្ធក្រោម EBA និង GSP ទៅកាន់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ដូចនេះការចូលទៅកាន់ ទីផ្សារ កម្ពុជាមានលក្ខណៈទូលំទូលាយ ។ដូចនេះខ្ញុំបានអញ្ជើញ ពាណិជ្ជករ និងអ្នកវិនិយោគមកពីប្រទេសម៉ាល់ឌីវ មកទស្សនា និងស្វែងយល់ពីឱកាសដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាជាមួយអ្នកលម្អិតបន្ថែមអំពីផ្នែកនៃកិច្ចសហប្រតិបត្តិការ និងវិស័យសក្តានុពល»។
សូមជម្រាបថា ក្រៅពីកិច្ចពិភាក្សារវាងកម្ពុជា និងប្រទេសម៉ាល់ឌីវ ហើយ ភាគីទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងចំនួនប្រាំមួយ ដោយ រំពឹងថាកិច្ចព្រមព្រៀងក៏ដូចជាកិច្ចពិភាក្សាដែលបានរៀបចំឡើងនាពេលនេះនឹងរួមចំណែកដល់ការកសាងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕ ដោយ៖ វណ្ណ សុជាតា

ads banner