មូលនិធិរូបិយវត្ថុអន្តរជាតិ៖ការមិនធ្វើសមាហរណកម្មជាមួយគ្នា ធ្វើឱ្យពិភពលោកអាចខាតបង់សេដ្ឋកិច្ចប្រមាណ៧ភាគរយ

អន្តរជាតិ៖មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានក្នុងរបាយ ការណ៍ ថ្មីមួយថា ការមិនធ្វើសមាហរណកម្មជាមួយគ្នានៃ សេដ្ឋកិច្ច ពិភពលោក អាចកាត់បន្ថយទិន្នផលសេដ្ឋកិច្ចពិភពលោកដល់ទៅ ៧ ភាគរយ ។ប៉ុន្តែផលប៉ះពាល់នាំនឹងអាចកើនដល់ ៨-១២ ភាគ រយ សម្រាប់ប្រទេសមួយចំនួន ប្រសិនបើប្រទេសនីមួយៗ ប្រកាន់ បក្ខពួកលើវិស័យបច្ចេកវិទ្យាទៀតនោះ។

សព្វថ្ងៃនេះប្រទេសលើពិភពលោកមានទំនោរគាំទ្រលើមហាអំណាចផ្សេងៗគ្នា។ ប្រទេសជាច្រើនគាំទ្រអាមេរិកដើរតាមអាមេរិកនិងចូលរួមសម្ព័ន្ធភាពសេដ្ឋកិច្ចនយោបាយជាមួយអាមេរិក។ប្រទេសកាន់របបប្រជាធិបតេយ្យនៅតំបន់អឺរ៉ុបមាននិន្នាកាអឺរ៉ុបក្រោមឆ័ត្រសហគមន៍អ៊ឺរ៉ុប។

ប្រទេសមួយចំនួនផ្សេងទៀតដែលស្ថិតនៅក្រោមឥទ្ធិរុស្ស៊ីគាំទ្ររុស្ស៊ីនិងមានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ចនយោបាយជាមួយរុស្ស៊ី ។ ចំណែកប្រទេសមួយចំនួនទៀតគាំទ្រនយោបាយចិននៅរកស៊ីជាមួយចិន។ ទោះយ៉ាងណាប្រទេសឬតំបន់ទាំងអស់ មិនបានផ្ដាច់ ទំនាក់ទំនងគ្នាទាំងស្រុងដូចសម័យសង្គ្រាមត្រជាក់ឡើយ វៀរលែងតែទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើងដែលស្ថិតក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ(អ.ស.ប)។

IMF ថា សូម្បីតែការទំហំនៃការមិនធ្វើសមាហរណកម្មជាមួយគ្នា តូចមួយ ក៏អាចកាត់បន្ថយផលិតផលក្នុងសរុប (GDP) របស់ សកលចំនួន ០,២ ភាគរយផងដែរ។

របាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុដ៏ធំ ដែលចេញផ្សាយកាល ពីល្ងាចថ្ងៃអាទិត្យនេះ បាននិយាយថា លំហូរទំនិញនិងមូលធន សកលបានធ្លាក់ចុះបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩ និងការកើនឡើងនៃការរឹតបន្តឹងពាណិជ្ជកម្ម ក្នុងឆ្នាំបន្តបន្ទាប់ទៀត។ របាយការណ៍បន្តថា៖ «ជំងឺរាតត្បាត កូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កជា ឧបសគ្គដល់ទំនាក់ទំនងអន្តរជាតិ ហើយបង្កើនការសង្ស័យអំពី អត្ថប្រយោជន៍នៃសកលភាវូបនីយកម្ម»។

របាយការណ៍បានកត់សម្គាល់ថា ការបង្កើនទំនាក់ទំនង ពាណិជ្ជ កម្ម កាន់តែស៊ីជម្រៅ បានបន្ថយភាពក្រីក្រពិភព លោក អស់ រយៈ ពេលជាច្រើនឆ្នាំ ហើយផ្តល់អត្ថប្រយោជន៍ដល់អ្នក ប្រើប្រាស់ ដែលមានប្រាក់ចំណូលទាប។ប៉ុន្តែការផ្តាច់ចំណង ទំនាក់ទំនង ពាណិជ្ជកម្ម៖ «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រទេស ដែលមាន ប្រាក់ចំណូលទាប និងអ្នកប្រើប្រាស់ដែលមិនសូវធូរធារ នៅក្នុង ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន»។
IMF បានព្រមានផងដែរថា ការរឹតត្បឹតលើការធ្វើចំណាកស្រុក ឆ្លងដែន នឹងកាត់បន្ថយធនធានមនុស្សមានជំនាញសម្រាប់ ប្រទេស ដែលទទួលអ្នកធ្វើចំណាកស្រុក ហើយកាត់បន្ថយការផ្ទេរ ប្រាក់ទៅក្នុងប្រទេសកំណើតរបស់ជនចំណាកស្រុក។ ការកាត់បន្ថយលំហូរមូលធន នឹងបន្ថយការវិនិយោគផ្ទាល់ ពី បរទេស ពេលដែលកិច្ចសហប្រតិបត្តិការអន្តរជាតិបានធ្លាក់ ចុះផងនោះ នឹងបង្កហានិភ័យដល់ការផ្គត់ផ្គង់ទំនិញជាសកល។

IMF បានលើកឡើងថា ប្រទេសដែលមានប្រាក់ចំណូលទាប ទំនងជាមានហានិភ័យបំផុត នៅពេលសេដ្ឋកិច្ចពិភពលោក ប្រកាន់យកប្រព័ន្ធ «ហិរញ្ញវត្ថុបែបតំបន់និយម» និងប្រព័ន្ធ ទូទាត់សកលបែបបក្សពួករៀងៗខ្លួននោះ។
IMF និយាយថា នៅពេលការចែករំលែកហានិភ័យរួមជា អន្តរជាតិ តិចជាងមុន ការមិនធ្វើសមាហរណកម្មជាមួយគ្នា ក្នុងសេដ្ឋកិច្ច សកល អាចនាំឱ្យមានការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ចខ្ពស់ វិបត្តិ កាន់តែធ្ងន់ធ្ងរ និងសម្ពាធកាន់តែខ្លាំងនៅថ្នាក់ជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចធ្វើឱ្យសមត្ថភាពរបស់សហគមន៍ ពិភព លោក ចុះខ្សោយ ពិសេសការកៀរគរជំនួយជួយប្រទេស ដែល មានវិបត្តិនិងធ្វើឱ្យមានភាពស្មុគស្មាញដល់ការដោះស្រាយវិបត្តិបំណុល នាពេលអនាគត ៕ ដោយ៖ ហួន ឌីណា

ads banner