ជើងខ្លាំងដែលដណ្ដើមជ័យលាភីក្នុងការប្រកួតយានយន្តទាំង៣ផ្នែក នៅទីលាន១២ម៉ូទ័រផាក រយៈពេល៣ថ្ងៃ

(មណ្ឌលគិរី)៖ បន្ទាប់ពីឆ្លងកាត់ការតស៊ូពុះពារឆ្លងកាត់ឧបសគ្គក្នុងការប្រណាំងរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃមកនោះ គណៈកម្មការរៀបចំការប្រកួតក៏បានបង្ហាញម្ចាស់ជ័យលាភីនៃប្រកួតកីឡាយានយន្តទាំង៣ មានរថយន្ត Off Road រថយន្ត Rally និងម៉ូតូហោះ ព្រមទាំងប្រគល់នូវមេដាយ ប្រាក់រង្វាន់ និងការលើកទឹកចិត្តជាច្រើនទៀត។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា និងបានបញ្ចប់ដោយជោគជ័យ។

លោក ចាន់ វិចិត្រ ប្រធានគណៈកម្មការខ្លឹមសារនិងផ្សព្វផ្សាយព្រឹត្តិការណ៍ បានបង្ហាញលទ្ធផលនៃការប្រកួតយានយន្តទាំង៣ផ្នែកខាងលើនេះ រួមមាន៖

១. ផ្នែកប្រណាំងរថយន្ត Rally មានរថយន្តចូលរួមប្រកួត២០គ្រឿង ក្នុងនោះ Top 3 បានទៅលើ៖

  • ចំណាត់ថ្នាក់លេខ១ បានទៅលើរថយន្តលេខ១៣ បើកបរដោយកីឡាករឈ្មោះ វ៉ែន វណ្ណៈ (Ven Vannak) រួមជាមួយ Co-Driver ឈ្មោះ ឃីង ចិត្ត (King Chet)។
  • ចំណាត់ថ្នាក់លេខ២ បានទៅលើរថយន្តលេខ១១ របស់ក្លឹប Home Workshop បើកបរដោយកីឡាករឈ្មោះ ម៉ៃ ឃុនឧត្តមវិសាល (Maik Khunoudomvisal) រួមជាមួយ Co-Driver ឈ្មោះ គឹម បញ្ញារ័ត្ន (Kim Panharoth)។
  • ចំណាត់ថ្នាក់លេខ៣ បានទៅលើរថយន្តលេខ១៥ របស់ក្លឹបគោព្រៃមណ្ឌលគិរី បើកបរដោយកីឡាករឈ្មោះ សន និមិត្ត (Sorn Nimeth) រួមជាមួយ Co-Driver ឈ្មោះ ធឿន បញ្ញា (Thoeun Panha)។

២. ផ្នែកប្រណាំងរថយន្ត Off Road មានរថយន្តចូលរួម៦៧គ្រឿង ដែលត្រូវបានបែងចែកជា៣ក្រុម គឺក្រុម Hard Core ឬហៅថា Class A, ក្រុម Light Core ឬហៅថា Class B និងក្រុម Overland ឬហៅថា Class C។

ចំពោះចំណាត់ថ្នាក់កំពូលទាំង៥ (Top 5) នៅក្នុងក្រុម Hard Core ឬហៅថា Class A រួមមាន៖

  • ចំណាត់ថ្នាក់លេខ១ បានទៅលើរថយន្តលេខ១១៦ បើកបរដោយកីឡាករ ប្រសិទ្ធ អនុវេទ (Praseth Anuwet) មកពីក្លឹប Start 4WD ប្រទេសថៃ។
  • ចំណាត់ថ្នាក់លេខ២ បានទៅលើរថយន្តលេខ១០២ បើកបរដោយកីឡាករ ឡយ ភាល័យ (Loy Phealay) មកពីក្លឹប Cambar នៅប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ៣ បានទៅលើរថយន្តលេខ១១០ បើកបរដោយកីឡាករ វង្ស គឹមហួត (Vong Kimhout) មកពីក្លឹប VKH Rising នៅប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ៤ បានទៅលើរថយន្តលេខ១២៨ បើកបរដោយកីឡាករ ហ៊ុន និត (Hun Neth) មកពីក្លឹប BM នៅប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ៥ បានទៅលើរថយន្តលេខ១១១ បើកបរដោយកីឡាករ ភូវធរ ក្រ័យសង់សុខ (Puwadon Kriatsongsuk) មកពីក្លឹប Start 4WD ប្រទេសថៃ។

ចំពោះចំណាត់ថ្នាក់កំពូលទាំង៥ (Top 5) នៅក្នុងក្រុម Light Core ឬហៅថា Class B រួមមាន៖

  • ចំណាត់ថ្នាក់លេខ១ បានទៅលើរថយន្តលេខ២០៧ បើកបរដោយកីឡាករ តាក់ ឆាយសុខន (Tak ChaySokhon) មកពីក្លឹបគោព្រៃមណ្ឌលគិរី ប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ២ បានទៅលើរថយន្តលេខ២១៨ បើកបរដោយកីឡាករ គីម រ៉ាឌី (Kim Rady) មកពីក្លឹប Off Road ព្រះវិហារ នៅប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ៣ បានទៅលើរថយន្តលេខ២២២ បើកបរដោយកីឡាករ សេក ច័ន្ទតារា (Sek Chandara) មកពីក្លឹប VKH Rising នៅប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ៤ បានទៅលើរថយន្តលេខ២០៩ បើកបរដោយកីឡាករ សុង សំបូរ (Song Sambo) មកពីក្លឹប BM នៅប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ៥ បានទៅលើរថយន្តលេខ២៤៦ បើកបរដោយកីឡាករ ប៉ូ វលក្ខណ៍ (Bo Voleak) មកពីក្លឹបរតនគិរី ប្រទេសកម្ពុជា។

ចំពោះចំណាត់ថ្នាក់កំពូលទាំង៣ (Top 3) នៅក្នុងក្រុម Overland ឬហៅថា Class C រួមមាន៖

  • ចំណាត់ថ្នាក់លេខ១ បានទៅលើរថយន្តលេខ៣០៥ បើកបរដោយកីឡាករ ឈាវ ឡេង (Chheav Leng) មកពីក្លឹប Off Road ព្រះវិហារ ប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ២ បានទៅលើរថយន្តលេខ៣១១ បើកបរដោយកីឡាករ លុន បូរ៉ា (Lun Bora) មកពីក្លឹប BM នៅប្រទេសកម្ពុជា។
  • ចំណាត់ថ្នាក់លេខ៣ បានទៅលើរថយន្តលេខ៣២៨ បើកបរដោយកីឡាករ ប៉ូ លីណាង (Por Lynang) ក្លឹប នៅប្រទេសកម្ពុជា៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner