ការវិនិយោគរបស់វៀតណាមនៅឡាវ មានទឹកប្រាក់ ១៨០លានដុល្លារ កើនឡើង ៥២.៥ភាគរយក្នុងឆ្នាំ ២០២២

វៀងច័ន្ទ ៖ ការវិនិយោគដោយក្រុមហ៊ុនវៀតណាមក្នុងប្រទេសឡាវ បានឡើងដល់ទឹកប្រាក់១៨០លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង៥២,៥ភាគរយ។

វិទ្យុជាតិឡាវក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ដែលនិយាយថា រដ្ឋាភិបាលឡាវស្វាគមន៍ការផ្ដល់យោបល់ពីអ្នកវិនិយោគវៀតណាម ហើយបានត្រៀមខ្លួនជាស្រេច ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីជួយវិនិយោគិនយកឈ្នះលើបញ្ហាប្រឈមរបស់ពួកគេ។

បន្ថែមលើនេះ រដ្ឋាភិបាលឡាវបានសន្យាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងផ្តល់លក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់ក្រុមហ៊ុនវៀតណាម ក្នុងការវិនិយោគលើវិស័យដែលមានសក្តានុពលនៅប្រទេសឡាវ។ វៀតណាមគឺជាវិនិយោគិនបរទេសធំជាងគេទី ៣ នៅក្នុងប្រទេសឡាវ បន្ទាប់ពីចិន និងថៃ ដោយក្រុមហ៊ុនវៀតណាមបានចូលរួមក្នុងគម្រោងប្រតិបត្តិការចំនួន ២៣៨គម្រោង ជាមួយនឹងដើមទុនសរុប ៥.៣៤ពាន់លានដុល្លារ។

សូមរម្លឹកថា ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនវៀតណាមបានបោះទុនវិនិយោគចំនួន ១១៨.៣លានដុល្លារនៅក្នុងប្រទេសឡាវ កើនឡើង ៣៣.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃនៃពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១.៤៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ២៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការវិនិយោគរបស់វៀតណាមនៅឡាវបានកើនឡើង បន្ទាប់ពីឡាវបានបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវអន្តរជាតិ និងធុរកិច្ចក្នុងខែឧសភា ឆ្នាំ ២០២២៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner