ប្រធានក្រុមការងារគណបក្សចុះជួយស្រុកទឹកផុស លើកឡើងថា សង្រ្គាមស្រួលណាស់បង្កើត ប៉ុន្តែមិនងាយរំលត់នោះទេ បើកាលណាប្រទេសអត់មានសន្តិភាពហើយ កុំនិយាយរឿងវិនិយោគ កុំនិយាយរឿងសិទ្ធមនុស្ស

ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន ៥៩០នាក់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវត្តសំប៉ាន នៃឃុំចោងម៉ោង ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស លើកឡើងថា សង្រ្គាមស្រួលណាស់បង្កើត ប៉ុន្តែមិនងាយរំលត់នោះទេ បើកាលណាប្រទេសអត់មានសន្តិភាពហើយកុំនិយាយរឿងវិនិយោគ កុំនិយាយរឿងសិទ្ធមនុស្ស បើកាលណារាជរដ្ឋាភិបាគ្រប់គ្រងមិនបាននោះ នឹងនាំឱ្យប្រទេសឈានទៅរកការរលាយហិនហោច ខ្ទេចខ្ទីទាំងអស់ ។

ឯកឧត្តម ជា វ៉ាន់ដេត បន្តថា គោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះបងប្អូនកម្មករ ដែលធ្វើការនៅតាមរោងចក្រសហគ្រាស ទទួលបាននូវការធានារាប់រងសុខភាព ហេតុនេះសូមបងប្អូនកម្មករ កម្មការិនី ត្រូវទៅពិនិត្យសុខភាពឱ្យបានជាប្រចាំ ដែលយើងអាចទទួលបានការព្យាបាលទាន់ពេលវេលា ទៅតាមប្រភេទជំងឺ ដោយ ប.ស.ស ជាអ្នកចេញលុយថ្លៃព្យាបាល ។ កម្មករ កម្មការនី នៅកម្ពុជាយើង បើធៀបនិងបណ្តាប្រទេសមួយចំនួន គឺយើងល្អជាងគេឆ្ងាយ និងទទួលបានផលប្រយោជន៍ច្រើនពីការងារ។

ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកចំណុចសំខាន់ៗដែលបងប្អូនកូនក្មួយកម្មករ កម្មការនី ត្រូវធ្វើនោះគឺ៖ ចំណុច ទី១ សូមកុំឈប់ធ្វើការងារឱ្យសោះប្រសិនយើងនៅអាចទៅបំពេញការងារបានរហូតដល់២៥ យើងនិងទទួលបានប្រាក់សោធននិវត្តន៍ ដែលពិតជាសំខាន់ណាស់សំរាប់បងប្អូនកម្មករ កម្មការិនី នៅពេលយើងចាស់ទៅយើងអាចចិញ្ចឹមខ្លួនយើងបាន ។ ទី២ ត្រូវចេះសន្សំសំចៃថវិកា ដែលធ្វើការបាន ដើម្បីជាទុនបម្រុងសំរាប់ការសិក្សារបស់កូន នៅពេលគាត់ធំឡើង ឬយកទៅធ្វើទុនសំរាប់រកស៊ី ។ និងចំណុចទី៣ រក្សាសសៀវភៅការងារ ដើម្បីបន្តទៅកន្លែងថ្មី ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្អូន កូន ក្មួយ កម្មករ កម្មការិនី នៃអង្គពិធីដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និង សូមអញ្ជើញទៅបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner