សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៣

១. កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឬហៅកាត់ថា ASPIRE នឹងជួយកសិករក្នុងការស្វែងរកទីផ្សារ – AMS Economy

២. ក្រសួងកសិកម្ម ប្រកាសបញ្ចេញពូជស្រូវថ្មីឈ្មោះ “ចំប៉ីស៧០” ជាពូជស្រូវស្រាលក្រអូបដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍ និងបង្កាត់អស់រយៈពេល៩ឆ្នាំ – រស្មីកម្ពុជា

៣. អាជ្ញាធរមីនកម្ពុជាប្រកាស ក្រុងសៀមរាប និង ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង-ស្រុកអស់មីន ហើយរំពឹងនឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួក និងស្រុកស្រីស្នំបន្ថែមទៀត នៅឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍

៤. ចំនួនប្រជាជនចិនឆ្នាំ២០២២ បានថយចុះលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៦១ មក ទោះបីរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាជនមានលទ្ធភាពយកកូនដល់ទៅ ៣ក៏ដោយ – AFP

៥. រុស្ស៊ីរិះគន់បស្ចិមលោកដែលផ្តល់រថក្រោះឱ្យអ៊ុយក្រែន និងប្តេជ្ញាបន្តកម្ទេចរថក្រោះទាំងនេះ – Reuters

#ams1minute

ads banner