គណបក្សភ្លើងទៀនទាមទារការដោះលែងលោក ថាច់ សេដ្ឋា (Video Inside)
គណបក្សភ្លើងទៀនបានចោទថាការឃាត់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿនយោបាយ ប៉ុន្តែមន្ត្រីតុលាការបានថ្លែងថាការឃាត់ខ្លួនលោក ថាច់ សេដ្ឋា គឹពាក់ព័ន្ធផ្លូវច្បាប់ក្នុងការចេញសែកគ្មានសាច់ប្រាក់។
ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការឃាត់ខ្លួនលោក ថាច់ សេដ្ឋា បន្ទាប់ពីបុគ្គលរូបនោះ មិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើករបស់ចៅក្រមស៊ើបសួរជុំវិញបទចោទ មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
លោក ថាច់ សេដ្ឋា បានរងការចោទថាបានចេញសែកដោយគ្មានសាច់ប្រាក់ចំនួន៥សន្លឹក ប្រព្រឹត្តនៅភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងក្នុងសន្និសីទកាសែតមួយថ្ងៃទី១៧ វិច្ឆិកា ទាមទារឲ្យមានដោះលែងលោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថាការចេញសែក អត់លុយគឺជាបទល្មើសព្រហ្មទណ្ឌ និងវាមិនមែនជារឿងនយោបាយទេ។