២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតែ ១ករណីប៉ុណ្ណោះ ដែលបន្តថយចុះចំនួន១ករណីថែមទៀត បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ១ករណីថ្ងៃនេះ គឺបានកើតឡើងក្នុងរង្វង់សហគមន៍ ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីសប្តាហ៍មុន ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣ម៉ឺន ១ពាន់ ៣៨៦នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុស បំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។