អភិបាលខេត្តរតនគិរីអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះសម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម(វត្តភ្នំបេង)

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអស់លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំខេត្តនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី
ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះសម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម(វត្តភ្នំបេង)ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។

ព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា ព្រះចៅអធិការ វត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) មានសង្ឃដីការឱ្យដឹងថា បល្ល័ងព្រះដែលត្រូវកសាងនាពេលនេះមានកម្ពស់ ៦ម៉ែត្រ៩តឹក មានព្រះភ្នែន ៣ម៉ែត្រកន្លះ ដោយត្រូវតម្កល់ព្រះពុទ្ធបដិមាករកម្ពស់
៤ម៉ែត្រ១តឹក ។

ក្នុងនាមគណៈកម្មការវត្តនិងពុទ្ធបរិស័ទព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទី
បំផុតចំពោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីព្រមទាំងឯកឧត្តមលោកជំទាវ និងមន្រ្តីអ្នកមុខអ្នកការដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយកសាងនិងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីតម្កល់ទុកជាស្រែបុណ្យអោយប្រជាពុទ្ធបរិស័ទ ពិសេសសំរាប់យុវជនជំនាន់ក្រោយ គោរពបូជាទៅតាម ប្រពៃណី ទំនៀមទំលាប់ លើកផ្នែកព្រះពុទ្ធសាសនា ខ្មែរតរៀងទៅ។

ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងការចូលរួមសប្បាយរីករាយចំពោះសមិទ្ធិផលថ្មី ដែលផ្តួចផ្តើមឡើង កើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក លោកស្រី សប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកកសាងបល្ល័ងព្រះក្នុងទីអារាមវត្តសិលាគិរីរុក្ខារាមនាពេលនេះ។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ ប្រគេនដល់ព្រះចៅអធិការវត្ត លោកអាចារ្យគណៈកម្មការវត្ត និងប្រជាពលរដ្ឋព្រមទាំងសប្បុរសជន ដែលបានចំណាយកំលាំងកាយចិត្តព្រមទាំងទ្រព្យធនផ្ទាល់ខ្លួនដើម្បីរួមចំណែកកសាងនូវសមិទ្ធិផលក្នុងវត្តសិលាគិរីរុក្ខារាម ឱ្យមានការរីក
ចម្រើនសម្រាប់ជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជន
ខ្មែរគ្រប់ៗគ្នា ។

ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ បានចូលបច្ច័យ កសាងបល្ល័ងព្រះ នាពេលនេះ ចំនួន ៥ពាន់ដុល្លារ,លោក លី ឧសភា ៣ពាន់ដុល្លារ, លោកអ៊ុន ស៊ីដេត ៣ពាន់ដុល្លារ លោក ទុន ពៅ ៣ពាន់ដុល្លារ,លោក សែម សឿន (ប្រេងយើង) ៣ពាន់ដុល្លារ,លោក គ្រី សុធា ៣ពាន់ ដុល្លារ,
លោក ស៊ុយ សារ៉ែន ភូមិ២ការចាញ ៥០០ដុល្លារ លោក អាចារ្យប៉ាន់ ៥០០ដុល្លារ។

សូមបញ្ជាក់ផងដែរថា គិតទាំងបល្ល័ងនិងព្រះពុទ្ធបដិមាករ ដែលធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់នាពេលនេះគ្រោងចំណាយថវិកាចំនួន ៣៩.០០០ដុល្លារអាមេរិក៕

ដោយ គតិ យុត្ត

ads banner