កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Video Inside)

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាចុងខែមេសា នៅខេត្តព្រះសីហនុ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គ ដែលនឹងរៀបចំធ្វើរវាងពីថ្ងៃទី២៤ ដល់២៨ខែមេសាឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។

មន្ត្រីទេសចរណ៍កម្ពុជាបានថ្លែងថាកម្ពុជានឹងប្រើប្រាស់វេទិកាទេសចរណ៍មេគង្គនោះ ដើម្បីលើកកម្ពស់យុទ្ធនាការទាក់ទាញជនបរទេសធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២៣ និងការទាក់ទាញការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមខែឧសភានិងកីឡាប៉ារ៉ា ហ្គេមអាស៊ានក្នុងខែមិថុនាឆ្នាំ២០២៣។

ads banner