២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ករណី ដែលបានកើនឡើងចំនួន២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី៣ករណីថ្ងៃនេះ គឺបានកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីខែមករាកន្លងមក ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់ដូសជំរុញនោះ បានចំនួន ៣ម៉ឺន ៥ពាន់ ១៨៧នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់ នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយ រួចមកនេះ។