ឃុំ-សង្កាត់ចំនួនបីក្នុងខេត្តព្រះសីហនុទទួលជ័យលាភី ពីការ អនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវា ល្អប្រចាំ ឆ្នាំ២០២២

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ឃុំ-សង្កាត់ចំនួនបីក្នុងខេត្តព្រះសីហនុត្រូវបាន ប្រកាសទទួលជ័យលាភីពីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អប្រចាំឆ្នាំ២០២២ តាមយន្តការច្រកចេញ ចូល តែមួយរបស់រដ្ឋបាល ខេត្តព្រះសីហនុ ។ជ័យលាភីនេះកើត ឡើងនៅពេលនេះចេញពីការខិតខំប្រឹងប្រែងការអនុវត្តតួនាទី ភារកិច្ចតាមដែនសមត្ថកិច្ច ក្នុងការប្រើប្រាស់តាមបណ្តាញ សង្គម នៅតាមឃុំ សង្កាត់នីមួយ។

លោក នងឌី ណារ៉ា អភិបាលរងក្រុងព្រះសីហនុ បានសម្តែង ការអបអរសាទរជ័យលាភី ក្នុងការអនុវត្ត ចលនាប្រឡង ប្រណាំងឃុំ សង្កាត់បម្រើសេវាល្អប្រចាំឆ្នាំ២០២២ ចំពោះ ឃុំសង្កាត់ទាំងបីនេះ ផងដែរ។

លោកបានប្រាប់ថា ចំពោះការប្រឡងប្រណាំងឃុំ សង្កាត់ ដែលបម្រើសេវាសាធារណល្អទទួលបានជ័យលាភី នៅក្នុង ខេត្តព្រះសីហនុប្រចាំឆ្នាំ២០២២ ជ័យលាភីលេខ១ បាន ទៅសង្កាត់លេខ៤ ក្រុងព្រះសីហនុទទួលបានថវិកា លើក ទឹកចិត្ត៥០លានរៀល បណ្ណសរសើរមួយ, លេខ២ បានទៅ ឃុំអូរឧកញ៉ាហេង ទទួលបានថវិកាលើកទឹកចិត្តចំនួន ៣០ លានរៀល បណ្ណសរសើរមួយ និងលេខ៣ ឃុំរាម ទទួល បាន ថវិកាលើកទឹកចិត្ត ២០លានរៀល និងបណ្ណសរសើរមួយ។

ក្នុងពិធីប្រកាសជ័យលាភីនាថ្ងៃទី១៩ ខែមករា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងពិធីប្រកាសជ័យ លាភី ការអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់បម្រើសេវា ល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ ដោយលោកបាន សម្តែងការអបអរសាទរ ជ័យលាភីឃុំ សង្កាត់ទាំងបី ខេត្ត ព្រះសីហនុ បានដាក់ឱ្យដំណើរការផ្តល់សេវារដ្ឋបាលតាម យន្តការច្រក ចេញចូលតែមួយកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២កន្លងមក។

ឯកឧត្តមបានថ្លែងថា ៖ «ថ្ងៃនេះ យើងបានធ្វើការជួប ជុំ គ្នាក្នុងការលើកទឹកចិត្ត នៃការខិតខំបម្រើសេវាសាធារណ នៅឆ្នាំ២០២២ មានរយៈពេលជាងបួនខែកន្លងមកនេះ ប្រសិនបើយើងមិនចេះប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានិងការដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន នឹងមិនទទួលលទ្ធផលពេលនេះទេ»។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ចលនាប្រឡងប្រណាំង ក្នុងច្បាប់ពុំមាននោះទេ ក៏ប៉ុន្តែច្បាប់បានដាក់ចេញនូវ គោលការណ៍ បម្រើ សេវាសាធារណជូនប្រជាពលរដ្ឋនៅតាម អង្គភាពច្រកចេញចូលតែមួយ ហើយការខិតខំចូលរួមក្នុង ការប្រឡងប្រណាំងនាពេលនេះ ដោយទទួលបាននូវការ ផ្តល់ រង្វាន់ លើកទឹកចិត្តក្នុងការបម្រើ សេវាសាធារណនៅតាម ច្រក ចេញចូលតែមួយក្រុង ស្រុក ឃុំ សង្កាត់បន្តទៀត។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់លោក មេឃុំ ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ត្រូវខិតខំបំរើសេវា សាធារណ បន្តទៀត ទន្ទឹមនោះក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនទាំងអស់ក្នុងការបំរើសេវាសាធារណៈ ឱ្យកាន់តែល្អ ប្រសើរ ថែមទៀត។
អាជ្ញាធរត្រូវចេះស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ថាតើពួកគាត់ត្រូវការអ្វី មានបញ្ហាអ្វី ដើម្បីដោះស្រាយ និងយល់ពីអារម្មណ៍របស់ប្រជាពលរដ្ឋ និងសំណូមពរ ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន។ នេះជាការលើក ឡើងបន្ថែមរបស់ឯកឧត្តម គួច ចំរើន ដោយលោកបន្តថា ៖ «ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីពិតជាមាន សារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍ ឱ្យបានពេញលេញ ដូច្នេះយើងត្រូវក្តាប់ឱ្យបាននូវបញ្ហានេះ និងត្រូវចេះស្តាប់ មតិយោបល់ពីប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន គឺជាវិធានការ ដែលល្អបំផុតសម្រាប់ពួកគាត់ជាអ្នកពឹងពាក់មន្ត្រីមូលដ្ឋានរបស់យើង»។

ឯកឧត្តមអភិបាលខេត្តរូបនេះ សង្ឃឹមថា នៅឆ្នាំ២០២៣ ការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បម្រើសេវា ល្អទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដូច្នេះមេឃុំ ចៅសង្កាត់ ស្មៀន និងប៉ុស្តិ៍រដ្ឋបាលត្រូវចេះសហការគ្នា ដើម្បី ដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានជូនពួកគាត់ឱ្យមានទំនុកចិត្ត ហើយលទ្ធផលនៃការប្រឡង ប្រណាំងឃុំសង្កាត់ដែល ទទួលបានចំណាត់ថ្នាក់នាពេលនេះ ជាសូចនាករថ្មីមួយទៀត សម្រាប់ យើងទាំង អស់គ្នាបំពេញតួនាទី ភារកិច្ចកាន់តែល្អ ប្រសើរ នៅពេលខាងមុខ៕
ដោយ៖យុទ្ធ វីរៈ

ads banner