សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មករា ២០២៣
១. ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,៣៤ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិក RCEP កើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Economy
២. ជើងហោះហើរកម្ពុជា-ចិន មានសន្ទុះឡើងវិញ ក្រោយចិនប្រកាសបើកប្រទេសឡើងវិញ ដែលអាចព្យាករណ៍នឹងកើនចន្លោះពី១៥-២០ជើងក្នុងមួយសប្តាហ៍ – រស្មីកម្ពុជា
៣. កម្ពុជាបានបញ្ចេញប្រាក់ជិត ៣៦០
លានដុល្លារទៅលើការនាំចូលដែក និងដែកថែបពីក្រៅប្រទេស កើនជាង ២៣% ធៀបនឹងឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍
៤. ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ជំរុញឱ្យលោកខាងលិចផ្គត់ផ្គង់អ៊ុយក្រែននូវសព្វាវុធ ដែលពួកគេត្រូវការជាចាំបាច់ រួមទាំងប្រព័ន្ធអាវុធទំនើប សម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយរុស្ស៉ី – RT
៥. អនុប្រធានរដ្ឋវៀតណាម Vo Thi Anh Xuan ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន – VN Express