ទំហំពាណិជ្ជកម្មរវាងចិន-កូរ៉េខាងជើងកើនឡើងក្នុងឆ្នាំ ២០២២ ប៉ុន្តែនៅតែទាបជាងកម្រិតឆ្នាំ ២០១៩

ព្យុងយ៉ាង៖ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងកូរ៉េខាងជើងបានកើនឡើងនៅក្នុងឆ្នាំ ២០២២ ខណៈដែលប្រទេសទាំងពីរបានបើកផ្លូវដឹកជញ្ជូនទ្វេភាគីឡើងវិញ។ តួលេខនេះកើនឡើងជាងបីដង បើធៀបនឹងឆ្នាំមុន ប៉ុន្តែវានៅតែមានប្រហែល ៤០ភាគរយនៃអ្វីដែលវាមានមុនផ្ទុះមេរោគរាតត្បាត។

អាជ្ញាធរចិនបាននិយាយនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការនាំចេញសរុបរវាងប្រទេសទាំងពីរ (ចិន-កូរ៉េខាងជើង) មានតម្លៃជាង១ពាន់២៧ លានដុល្លារ។ សេវារថភ្លើងដឹកទំនិញរវាងប្រទេសទាំងពីរបានបន្តដំណើរការកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានផ្អាកនៅក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។

ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងចិន-កូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា ភាគច្រើនជាលទ្ធផលនៃការកើនឡើងការនាំចូលរបស់កូរ៉េខាងជើង។
ទោះបីជាយ៉ាងណា ទំហំពាណិជ្ជកម្មខាងលើនេះនៅតែទាបជាងកម្រិត មុនផ្ទុះមេរោគរាតត្បាត។

ស្របពេលជាមួយគ្នានេះដែរ ពួកគេនៅតែត្រូវពិនិត្យមើលថាតើការធ្វើពាណិជ្ជកម្មនឹងជាធូរស្រាលពេញលេញដែរឬទេ នៅពេលដែលករណីឆ្លងជំងឺកូវីដ១៩កើនឡើងនៅក្នុងប្រទេសចិន និងកូរ៉េខាងជើងនៅតែបន្តជាមួយនឹងការរឹតបន្តឹងរបស់ខ្លួន៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner