អភិបាលរងខេត្តរតនគិរី ជំរញឱ្យលោកអភិបាលរងស្រុកលំផាត់ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវតែប្ដេជ្ញាចិត្ត អនុវត្តការងារតាមតួនាទីភារកិច្ច ចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ

រតនគិរី ៖ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក អ៊ុក ណែល និង លោក ឈឿង សំភាស់ ឋានន្តរស័ក្តិ នាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងស្រុកលំផាត់។

ក្នុងពិធីប្រកាសចូលកាន់មុខ
តំណែងជាអភិបាលរងស្រុកលំផាត់ចំនួន ២រូប នៅថ្ងៃទី២០ ខែមករា ឆ្នាំ
២០២៣នេះ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញឱ្យ លោកអភិបាលរងស្រុកលំផាត់ ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវតែប្ដេជ្ញាចិត្ត អនុវត្តនិងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ ព្រមទាំងការចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលរងខេត្តក៏បានដាស់តឿន ក្រឿនរំលឹកដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា សហការជាមួយដៃគូអង្គភាពចំណុះឱ្យស្រុក ចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើផែនការប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ បំពេញនូវចំណុចខ្វះខាតនិងសហការជាមួយមន្ត្រីទាំងអស់នៅក្នុងស្រុក ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីឱ្យការងារនៅក្នុងស្រុករបស់យើងរីកចម្រើន៕ដោយ គតិ យុត្ត

ads banner