ក្រសួងទេសចរណ៍ជូនដំណឹងស្តីពីបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួនប្រាំក្រុមហ៊ុន

ភ្នំពេញ៖អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ចំនួនប្រាំ ត្រូវបានបិទ។នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ទេសចរណ៍កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ប្រាំក្រុមហ៊ុននេះ ដែលត្រូវបានបិទនេះ រួមមាន៖១. ទីភ្នាក់ងារទេសចរណ៍ អេស៊ា ខននើរ ត្រាវែល (ASIA CORNER TRAVEL, LTD.),២. ការីទេសចរណ៍ ប៊ីយ៉ន បឌើរ ត្រាវែល អេន ធួរ ឯ.ក (BEYOUND BORDERS TRAVEL AND TOURS CO., LTD),៣. ការីទេសចរណ៍ ហ្គូដ ធួរ & អ៊ែរ ឯ.ក (GOOD TOURS & AIR CO., LTD.),៤. ការីទេសចរណ៍ ខូរៀ អេស៊ា ត្រាវែល (KOREA ASIA TRAVEL)និង៥. ការីទេសចរណ៍ មេរុ ធួរ (MERU TOUR) ។

ប្រភពដដែលឱ្យដឹងទៀតថា ក្រសួងទេសចរណ៍នឹងដំណើរការ តាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេលមួយខែទៀត ដោយទុក លទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍និងសាធារណជន ទាំងអស់ ធ្វើការតវ៉ាករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕ដោយ៖ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner