លោក គ្រីស ហ៊ីបគីន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនូវែលសេឡង់
អត្ថបទដោយ៖
ឈឹម ទីណា
វែលីងតោន៖ លោក គ្រីស ហ៊ីបគីន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ត្រូវបានគណបក្សពលករ (Labour Party) បោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនូវែលសេឡង់។
ការតែងតាំងលោក គ្រីស ហ៊ីបគីន ជានាយករដ្ឋមន្ត្រីថ្មីរបស់នូវែលសេឡង់ខាងលើនេះ កើតមានឡើងបន្ទាប់ពីលោកស្រី ចាស៊ីនដា អាដឺន បានប្រកាសលាលែងចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
បើតាមការគ្រោងទុកនោះ លោក គ្រីស ហ៊ីបគីន មានអាយុ ៤៤ឆ្នាំនឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយគាត់នឹងកាន់តំណែងនាយករដ្ឋមន្រ្តីរហូតដល់ចប់អាណត្តិគ្រប់គ្រងរបស់គណបក្ស ខណៈដែលការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។