ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ចុះហត្ថលេខា លើកិច្ចសន្យាសំខាន់ៗនោះទេ។ សូមផ្អាកកិច្ចការទាំងនោះក្នុងរយៈពេលនេះសិន បន្ទាប់មក យកពេលដែលមានធ្វើការវាយតម្លៃទៅលើស្ថានភាពទាំងអស់ដែលកើតឡើង និងដែលអាច កើតឡើង។ បើទោះបីជាស្ថានភាពតម្រូវអោយអ្នកមានការប្រុងប្រយ័ត្នយ៉ាងណាក្តី ហោរា សាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចទទួលបានផលសម្រេចទៅតាមបំណងប្រសិនបើ អ្នកអាចយកឈ្នះឧបសគ្គទាំងអស់ដោយប្រើប្រាស់វិធីសាស្រ្តធម្មតាៗ។ ក្រៅពីនេះ លោក អ្នកទទួលបានភាពរហ័សរហួន និងមានវិន័យល្អក្នុងការអនុវត្តការងារស្ថិតក្រោមបន្ទុក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃស្រុតចុះ។ ក្នុងថ្ងៃនេះសូមព្យាយាមចូលទៅកៀកនឹងបញ្ហាអោយសោះ ពិសេសជាមួយនឹងចៅហ្វាយរបស់អ្នកតែម្តង ហេតុនេះសូមរក្សាគំលាត ហើយមិនចាំបាច់ ត្រូវមានមតិរិះគន់ណាមួយនោះទេ។ ផ្ទុយពីនេះ ចំពោះមិត្តរួមការងារគឺអ្នកអាចធ្វើការប្រា ស្រ័យទាក់ទងសួរនាំបានដោយសេរី។ ជាទូទៅថ្ងៃនេះល្អប្រសើរសម្រាប់ការធ្វើទំនាក់ទំនង ក្នុងក្រៅ ប៉ុន្តែមិនមែនសម្រាប់អាជ្ញាធររបស់លោកអ្នកនោះទេ។ ហោរាសាស្រ្តអាជីពណែនាំ លោកអ្នកមិនអោយធ្វើការហួសម៉ោង។ សក្កានុពលការងាររបស់អ្នកមានកំរិតខ្ពស់ ប៉ុន្តែសូម សន្សំសំចៃពេលវេលាសិន ហើយរងចាំធ្វើការងារសំខាន់ៗនៅថ្ងៃខាងក្រោយ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានសកម្មភាពរបស់អ្នកនឹង អាចបង្ករគ្រោះថ្នាក់ដល់បុព្វហេតុការងារ។ ហេតុនេះសូមធ្វើការសម្រេចចិត្តដោយផ្អែកទៅ លើហេតុផល មិនមែនធ្វើទៅតាមអារម្មណ៍នោះទេ។ ព្យាយាមយល់ដឹងពីការងារដែលស្ថិត ក្រោមបន្ទុក ហើយចំណាយពេលអោយបានសមរម្យ។ ចំពោះកិច្ចការងារទាំងឡាយណា ដែលមិនសក្តិសមនឹងស្ថានភាពវិជ្ជាជីវៈមិនគួរយកពេលទៅចំណាយនោះទេ។ ក្រៅពីនេះ លោកអ្នកអាចជួបនូវមតិរិះគន់ ការមើលបំណាំខ្លះៗពីបរិស្ថានជុំវិញខ្លួន ហេតុនេះការគ្រប់ គ្រងចិត្តក្នុងពេលនេះគឺស្ថិតក្នុងកំរិតខ្ពស់ទើបមិនបណ្តាលអោយមានផលរំខាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពលើកទឹកចិត្តអោយលោកអ្នក ទទួលខុសត្រូវទៅលើការងារតូចធំដែលស្ថិតក្រោមបន្ទុក។ កុំពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃ ពិសេសរឿងអាស្រូវ កំហុសដែលអ្នកអាចបង្កើតនៅក្នុងទំនាក់ទំនងថ្ងៃនេះជះឥទ្ធិលផ្ទាល់ ទៅលើកិត្តិសព្ទរបស់អ្នក។ ទន្ទឹមនឹងនេះសូមបំពេញភារកិច្ចជាផ្លូវការដោយការប្រុងប្រយ័ត្ន គឺនឹងក្លាយជាលក្ខខណ្ឌសមស្របអោយអ្នកបញ្ចៀសនូវភាពអវិជ្ជមានធំៗដែលនឹងអាចកើត ឡើងនៅក្នុងថ្ងៃនេះ។ ក្រៅពីនេះ លោកអ្នកនៅតែអាចទទួលបានភាពជោគជ័យចំពោះការ ងារ និងរបររកស៊ីរបស់ខ្លួនបាន ដោយការខិតខំប្រឹងប្រែង និងមានភាពអត់ធ្មត់។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ស្ថានភាពការងារទាំងឡាយ រួមទាំងអាជីវកម្មនៅក្នុង ពេលនេះមានសភាពល្អប្រសើរ។ លោកអ្នកអាចរំពឹងថាទទួលបានប្រាក់ចំណេញច្រើន លើសពីសព្វមួយដង ក្នុងនោះអតិថិជនក៏សុទ្ធតែមានភាពស្មោះត្រង់គាំទ្រលោកអ្នកយ៉ាង ពេញទំហឹង។ ចំនែកលោកអ្នកដែលជាបុគ្គលិករដ្ឋ និងឯកជនទទួលបានការលើកតម្លៃ ការ ផ្តល់ឳកាស និងការអនុញ្ញាតអោយមានការចូលរួមយ៉ាងសកម្មក្នុងកិច្ចការពីសំណាក់ថ្នាក់ លើ។ លើសពីនេះ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចទទួលបានការតម្លើងឋានតួនាទី ផងដែរ។ ស្របពេលល្អប្រសើរនេះ សូមប្រយ័ត្នជំងឺដង្កាត់ខ្លះៗ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារទាំងឡាយរបស់អ្នកហាក់មិនទាន់ដើរដល់ គោលដៅដែលអ្នករំពឹងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាហាក់រឹងស្ទះនៅក្នុងថ្ងៃនេះមិន ត្រឹមតែធ្វើអោយអ្នកពិបាកធ្វើការនោះទេ ប៉ុន្តែក៏បណ្តាលអោយទឹកចិត្តរបស់អ្នករងឥទ្ធិពល យ៉ាងខ្លាំងផងដែរ ហេតុនេះប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ទេ អ្នកនឹងអាចអនុវត្ត ការងារខុសដោយងាយស្រួល។ ក្នុងពេលនេះដែរ​ សូមកុំមានមតិរិះគន់ កុំខឹង ហើយក៏មិន ចាំបាច់ទាមទារខុសត្រូវនោះដែរ វាគ្មានប្រយោជន៍ចំពោះលោកអ្នកសោះឡើយ។ ទន្ទឹមនឹង នេះសូមកុំចាកចេញដើម្បីធ្វើការសាកល្បងណាមួយទៅទិសនិរតីនៅពេលនេះ មិនល្អទេ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះនឹងជួបនូវភាពចម្រើន លូតលាស់គួរអោយកត់សម្គាល់។ មនុស្សនៅក្បែរខ្លួនមានការជួយទំនុកបម្រុង គាំទ្រ និង អនុគ្រោះចំពោះសកម្មភាពការងាររបស់អ្នកណាស់។ ហើយប្រសិនបើអ្នកនឹងជាអ្នកគ្រប់ គ្រងគឺរឹតតែល្អប្រសើរ។ ចំពោះការផ្លាស់ប្តូរស្ថានភាពការងារ និងទីកន្លែងការងារនៅក្នុងថ្ងៃ នេះលែងជាបញ្ហាទៀតហើយ ពីព្រោះអ្នកអាចធ្វើវាបានដោយគ្មានផលរំខាននោះទេ។ ប៉ុន្តែ ប្រការសំខាន់របស់អ្នកនៅក្នុងពេលនេះ គឺសូមព្យាយាមដោះស្រាយបញ្ហាច្រើននៅក្នុងពេល តែមួយ ពីព្រោះវាអាចនាំអោយការងារនានាទទួលបរាជ័យទៅវិញ។ លើសពីនេះ មិនចាំ បាច់រំពឹងអ្នកដទៃទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កំហុសនៅក្នុងអាជីពអាចកើតឡើងដោយងាយ បំផុត។ ក្នុងនោះការខាតបង់ផ្នែកហិរញ្ញវត្ថុក៏ហាក់មានកំរិតខ្ពស់ផងដែរ ដូច្នេះសូមមានភាព រឹតត្បិតក្នុងការប្រើប្រាស់លុយកាក់ កុំធ្វើការបណ្តាក់នៅពេលនេះ ពីព្រោះលើសពីស្ថានភាព ដែលមិនច្បាស់លាស់ហើយ មនុស្សរួមក្រុម ឬដៃគូសហការរបស់អ្នកអាចនឹងមិនមានភាព ស្មោះត្រង់ក្នុងការធ្វើដំណើរវែងឆ្ងាយជាមួយលោកអ្នកឡើយ។ លើសពីនេះ សូមកុំធ្វើអោយ មិត្តរួមការងាររបស់អ្នកមានភាពភ្ញាក់ផ្អើលពីការសម្រេចចិត្តណាមួយរបស់អ្នកឡើយ បើ សិនមិនច្បាស់ទេ កុំពាក់ព័ន្ធដាច់ខាត។ ក្រៅពីនេះ សូមមានវិន័យសម្រាប់ខ្លួនឯង និងកិច្ចការ ដែលលោកអ្នកទទួលខុសត្រូវ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ កិច្ចការងារដែលស្ថិតក្រោមបន្ទុកទាំងឡាយរបស់អ្នកមាន ដំណើរការល្អប្រសើរ ប៉ុន្តែការងារថ្មីៗនៅក្នុងពេលនេះមិនមែនជាជម្រើសល្អប្រសើរនោះទេ សូមផ្អាកការបោះជំហានថ្មីរហូតទៅដល់ថ្ងៃក្រោយ ដោយសារស្ថានភាពប្រែប្រួលនៅក្នុងថ្ងៃ នេះនឹងធ្វើអោយអ្នកពិបាកនឹងបត់បែន ឬយល់ដឹងខ្លាំងណាសើ។ លើសពីនេះ ជម្លោះនៅ ក្នុងក្រុមការងារមានភាពវិជ្ជមានខ្លាំង ដូច្នេះសូមប្រយ័ត្នខាងបង់ព្រោះកំហឹង ឬរឿងដែលឥត ប្រយោជន៍។ ក្រៅពីនេះ ប្រសិនបើមានការផ្តល់ជូននានាសូមកុំប្រញាប់ទទួលយកពេក ប្រយ័ត្នត្រូវគេបោកបញ្ឆោត។ យកល្អក៏សូមអនុវត្តការងារទៅតាមគម្រោង កុំទាន់មានការ ផ្លាស់ប្តូរ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងផ្តល់នូវផ្លែផ្កា ព្រមទាំងភាពរីកចម្រើនដ៏រឹងមាំបំផុតនៅក្នុងពេលនេះ។ លោកអ្នកអាចធ្វើការងារទាំងឡាយ ទៅតាមការប៉ងប្រាថ្នា សូម្បីតែមហិច្ចតាធំដុំប៉ុណ្ណាក៏នឹងអាចដំណើរការទៅបានផងដែរ។ ស្របពេលនេះ បន្ទុកការងារក៏អាចនឹងធ្លាក់លើអ្នកច្រើនដែរ ហេតុនេះសូមជ្រើសរើសការ ងារជាអាទិភាព បំពេញការងារដោយសន្សំសំចៃពេលវេលា និងធ្វើការស្នើសុំជំនួយក្នុងលក្ខ ខណ្ឌចាំបាច់។ ដោយឡែក ការផ្លាស់ប្តូរទីកន្លែងលែងជាបញ្ហាទៀតហើយ លោកអ្នកអាចធ្វើ ការកែប្រែបានទៅតាមបំណង។ ប្រការគួរជៀសវាងបំផុត ចូរប្រយ័ត្នការផ្តល់ជូនពីទិសឧត្តរ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចធ្វើការអនុវត្តការងារទៅបានដោយគ្មានផលរំខានធំដុំ ណាមួយដែលបណ្តាលអោយប៉ះពាល់ទៅដល់លទ្ធផលចុងក្រោយនោះទេ។ ក្នុងនោះ មនុស្សដែលនៅក្បែរក៏សុទ្ធតែអាចជួយជ្រោមជ្រែងរាល់ការរាក់ជ្រៅរបស់អ្នកផងដែរ។ ផ្ទុយ ទៅវិញ ប្រសិនបើអ្នកនឹងធ្វើការងារសហការគួរជ្រើសរើសដៃគូដោយការប្រុងប្រយ័ត្ន ឬត្រូវ មានកិច្ចសន្យាច្បាស់លាស់ ពីព្រោះភាពធ្វេសប្រហែសនឹងក្លាយទៅជាមធ្យោបាយសមស្រប អោយអ្នកមានផលលំបាកពិបាកដោះស្រាយទៅវិញ។  ក្រៅពីនេះ ការចូលកៀកនឹងថា្នក់ ដឹកនាំ ឬអាជ្ញាធរប្រហែលជាមិនល្អប្រសើរនោះទេ ដូច្នេះសូមរក្សាគំលាតបន្តិចជាការល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលយ៉ាងប្រសើរចំពោះការ ធ្វើការបណ្តាក់ទុន ការធ្វើកិច្ចសហការ និងការងារជាក្រុម។ ចំពោះការផ្លាស់ប្តូរក្នុងទំហំតូចធំ លែងជាបញ្ហាទៀតហើយ។ លើសពីនេះ លោកអ្នកដែលបំពេញការងាររដ្ឋឯកជនអាចធ្វើ ការចរចា ពិភាក្សាលើករណីលុយកាក់ និងប្រាក់បៀវត្សរ៍ទៀតផង។ លោកអ្នកក៏រំពឹងថា ទទួលបានការតម្លើងឋានៈតួនាទីនៅក្នុងអនាគតដ៏ខ្លីខាងមុខ។ ក្រៅពីកិច្ចការងារហើយសូម្បី តែទំនាក់ទំនងផ្ទាល់ខ្លួនក៏មានភាពល្អូកល្អឺន ចំណែកកំលោះក្រមុំរំពឹងថានឹងទទួលបាន ដំណឹងដ៏ល្អដែលលោកអ្នកគិតទុកនោះផង។  

ចំណាំៈឆ្នាំទាំង៤ រោង មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងជួបលាភសំណាង ក្នុងទំនាក់ទំនងធំដុំ លុយកាក់ក៏នឹងហូរចូលផ្ទះមិនដាច់ លើសពីនេះ សេចក្តីសុខក៏នឹងកើត ឡើងក្នុងរង្វង់ការងារផងដែរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner