ជប៉ុន និងហូឡង់ ត្រៀមខ្លួនចូលរួមជាមួយអាមេរិក លើការរឹតត្បឹតការនាំ ចេញបន្ទះឈីបទៅចិន

តូក្យូ៖ ជប៉ុន និងហូឡង់ ដែលជាប្រទេសផ្គត់ផ្គង់គ្រឿងបរិក្ខារផលិត បន្ទះ ឈីបសំខាន់ៗ ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយសហរដ្ឋ អាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលបៃដិន ក្នុងការរឹតត្បឹតលើការនាំចេញបន្ទះ ឈីប ក៏ដូចជាបច្ចេកវិទ្យាផលិតឈីបទំនើបៗទៅចិន។ នេះបើតាមការ រាយការណ៍របស់បណ្ដាញព័ត៌មាន Bloomberg កាលពីសប្ដាហ៍មុន។

ប្រភពដែលដឹងពីបញ្ហានេះបានអះអាងប្រាប់ Bloomberg ថា ការគ្រប់ គ្រងលើការនាំចេញរបស់ហូឡង់ និងជប៉ុន អាចទទួលបានការព្រមព្រៀងគ្នា ហើយធ្វើសេចក្ដីសម្រេចបញ្ចប់ភ្លាមៗនៅចុងខែមករានេះ។ ព័ត៌មាននេះ លេចឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា និងនាយក រដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានពិភាក្សាអំពីផែនការរបស់ខ្លួន ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នៅសេតវិមានកាលពីដើមខែ មករា នេះ។

ក្នុងបទសម្ភាសន៍ជាមួយ Bloomberg កាលពីសប្ដាហ៍មុននៅក្រៅវេទិកា សេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស លោក Rutte បាន ថ្លែងថា លោកមានទំនុកចិត្តថាការព្រមព្រៀងគ្នាលើចំណាត់ការថ្មីនឹង ត្រូវសម្រេចបាន។
ទោះយ៉ាងណាក៏ដោយ គេមើលឃើញថា រដ្ឋាភិបាលក្រុងឡាអេ និងតូក្យូ ទំនងជានឹងមិនរឹតបន្តឹងខ្លាំងក្លាដូចទីក្រុងវ៉ាស៊ីនតោន ដែលកំណត់ទាំង ការនាំចេញឧបករណ៍ផលិតបន្ទះឈីបរបស់អាមេរិក និងបិទមិនឱ្យពលរដ្ឋ អាមេរិកធ្វើការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបចិននោះទេ។ យ៉ាងណាមិញ អ្នកវិភាគមើលឃើញថា ទីក្រុងប៉េកាំងអាចនឹងរងការកាត់ផ្តាច់ពីបច្ចេកវិទ្យា ឬចំណេះដឹង ដែលខ្លួនត្រូវការក្នុងការផលិតបន្ទះឈីបទំនើប នៅពេល ប្រទេសទាំងបីធ្វើសកម្មភាពរឹតត្បឹតរួមគ្នា។

កាលពីថ្ងៃសុក្រ សមាជិកសភាតំណាងជប៉ុនមកពីគណបក្សកាន់អំណាច លោក Akira Amari ដែលជាស្ថាបត្យករសំខាន់នៃកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងតូក្យូក្នុងការលើកកម្ពស់ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេស បានថ្លែងប្រាប់ Bloomberg ថា ជប៉ុនត្រូវតែចូលរួមជាមួយសហរដ្ឋ អាមេរិក ក្នុងមហិច្ឆតារឹតត្បឹតបន្ទះឈីបទៅចិន។

លោក Amari បានព្រមានថា ទីក្រុងប៉េកាំងគឺជាផ្នែកមួយនៃក្រុមប្រទេស ដែលស្វែងរកអនុត្តរភាពពិភពលោក ដូចជារុស្ស៊ី និងកូរ៉េខាងជើង ដែលចាំ បាច់ត្រូវទប់ស្កាត់។ យ៉ាងណាមិញ លោកបានបន្តថា ការដាក់ទណ្ឌកម្មណា មួយចាំបាច់ត្រូវធ្វើការកែតម្រូវយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងការកាត់ ផ្តាច់ទាំងស្រុងដែលបង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ថ្លែងនៅថ្ងៃសុក្រសប្ដាហ៍មុនដូចគ្នាថា កិច្ចខិតខំប្រឹងប្រែងរបស់ សហរដ្ឋអាមេរិកបានបង្ហាញពីផលប្រយោជន៍អនុត្តរភាពអាត្មានិយមរបស់ខ្លួន ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកផលប្រយោជន៍ខ្លួន ឯង ដោយ ការលះបង់របស់សម្ព័ន្ធមិត្ត។ លោក Wang បានបន្ថែមថា ទីក្រុងប៉េកាំងនឹង ធ្វើតាមអ្វីដែលកំពុងវិវត្តទៅមុខ ហើយការពារផលប្រយោជន៍ផ្ទាល់ ខ្លួន របស់ចិន។
បន្ទះឈីប ឬសេម៊ីកុងឌុចទ័រ បានក្លាយជាសមរភូមិដ៏សំខាន់សម្រាប់ការ ប្រកួតប្រជែងរវាងអាមេរិក និងចិន ក្រោយច្បាប់ររឹតត្បឹតថ្មីរបស់រដ្ឋបាល អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិតបតី ចូ បៃដិន ដែលចេញ ជាធរមាននៅខែតុលាឆ្នាំមុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាអ្នកផលិត និងជាអ្នកផ្តល់បច្ចេកវិទ្យាផលិតបន្ទះឈីបដ៏សំខាន់បំផុត ខណៈចិនគឺ ជាទីផ្សារតែមួយដ៏ធំបំផុតរបស់ពិភពលោក។ គេមើលឃើញថា សម្រាប់ លោក បៃដិន ការពង្រីកសកម្មភាពរបស់លោកប្រឆាំងនឹងប្រទេស ចិន ដោយរួមបញ្ចូលហូឡង់ និងជប៉ុន នឹងបន្ថែមប្រសិទ្ធភាពរឹតត្បឹតរបស់ខ្លួន។ សម្រាប់ជនជាតិហូឡង់ និងជប៉ុន ក៏ដូចជាក្រុមហ៊ុនអាមេរិកមួយចំនួន កង្វល់ភូមិសាស្ត្រនយោបាយត្រូវតែថ្លឹងថ្លែងប្រឆាំងនឹងការបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សារដ៏ធំរបស់ពិភពលោក។
ដោយ៖ហួន ឌីណា
ប្រភព៖ US Poised for Dutch, Japanese Help on China Chip Crackdown

ads banner