ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “នេះជាការប្រមាទ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង។”
ដោយ៖ពលជ័យ

ads banner