សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មករា ២០២៣

១. កម្ពុជាមានប្រពៃណីជាង ៧០០ឆ្នាំមកហើយ ក្នុងការដាំដុះម្រេច ដែលមានប្រយោជន៍ជាច្រើនក្នុងនាមជាផលិតផលក្នុងស្រុក និងជាផលិតផលដ៏សំខាន់របស់កម្ពុជា – AMS Economy

២. ប្រជាជនកម្ពុជា គាំទ្រជំហររក្សា “គុនខ្មែរ” ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ – ថ្មីៗ

៣. សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ – ស៊ីស៊ីថាមស៍

៤. ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy សន្យាដោះស្រាយបញ្ហាអំពើពុករលួយ ខណៈការសម្រេចចិត្តសំខាន់ៗស្តីពីការដកតំណែងមន្រ្តីមួយចំនួនក៏គ្រោងនឹងប្រកាសនៅក្នុងសប្តាហ៍នេះ – AFP

៥. រដ្ឋាភិបាលក្រុងបែរឡាំង នឹងមិនរារាំងផ្លូវឡើយ ប្រសិនបើរដ្ឋាភិបាលប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 ទៅអ៊ុយក្រែន – Reuters

#ams1minute

ads banner