ថៃនឹងជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប ក្នុងសប្តាហ៍នេះ
បាងកក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ លោក ជូរីន ឡាក់សាណាវីសីត (Jurin Laksanawisit) នឹងមានវត្តមាននៅទីក្រុង ប្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីជំរុញឱ្យមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប។
Read. លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ បាននិយាយ កាលពីថ្ងៃចន្ទថា វិស័យឯកជនថៃកំពុងដាក់ក្តីសង្ឃឹមខ្ពស់លើកិច្ចព្រមព្រៀងនេះ ទោះបីជាកិច្ចពិភាក្សាបានជាប់គាំង តាំងពីឆ្នាំ ២០១៤ ក៏ដោយ។
លោកបានបន្ថែមថា លោកនឹងជួបលោក វ៉ាល់ឌីស ឌូមប្រូកស្គីស (Valdis Dombrovskis) ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម ដើម្បីបង្ហាញថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការលើ FTA ។
លោកជូរីន បានបន្តថា៖ «ការចរចានាពេលខាងមុខ នឹងបង្ហាញថា តើ FTA ថៃនិងសហភាពអឺរ៉ុបនឹងជោគជ័យឬអត់?
លោកបានបន្ថែមថា FTA នេះនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសថៃ និង EU ជាពិសេស នៅពេលនិយាយអំពីការនាំចេញទំនិញទៅកាន់ប្រទេស EU ចំនួន២៧ប្រទេស និងការលើកលែងពន្ធ៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត
