ស្ថាប័នពាក់ព័ន្ធ ប្តេជ្ញាលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹង នៅ តាម ទីប្រជុំជន និងទីជនបទ
សៀមរាប៖ ស្ថាប័នពាក់ព័ន្ធបានចាត់ទុកថា ក្នុងបរិបទនៃវិស័យ សេដ្ឋកិច្ច និងទេសចរណ៍មានការរីកចម្រើន ការគ្រប់គ្រងសំរាម និង សំណល់រឹង គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ។ទន្ទឹមគ្នានេះ ភាគី ពាក់ព័ន្ធ ក៏បានបង្ហាញការប្តេជ្ញារួមគ្នា លើកកម្ពស់ការគ្រប់ គ្រង សំរាម សំណង់រឹងនៅតាមទីប្រជុំជន និងទីជនបទក្នុងប្រទេសកម្ពុជាឱ្យកាន់ តែប្រសើរឡើង។
ការប្តេជ្ញានេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលានាសប្តាហ៍មុន ស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រង សំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ក្រោមការចូលរួមពីក្រសួងបរិស្ថាន ទីភ្នាក់ងារសហ ប្រតិបត្តិ ការអាល្លឺម៉ង់ រដ្ឋបាលខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ស្ថាប័នថ្នាក់ខេត្ត ប្រតិបត្តករទេសចរ សមាគមចុងភៅ និងអង្គការ ដៃគូរអភិវឌ្ឍន៍នានា។
អគ្គនាយករងនៃអគ្គនាយករដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ឯកឧត្តម កែ វង្សវឌ្ឍនា បានលើកឡើងថា បញ្ហាសំរាមសំណល់រឹង បញ្ហាអនាម័យ បញ្ហាគុណភាពទឹក និងបញ្ហាខ្យល់បរិយាកាស គឺជា បញ្ហាប្រឈមដ៏សំខាន់មួយដល់បរិស្ថាន។ លោកថា ក្នុងក្របខ័ណ្ឌ នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ការគ្រប់គ្រង សំរាម និងសំណល់រឹង គឺជាកិច្ចការចាំបាច់មួយក្នុងចំណោមការងារ ផ្សេងទៀត ដែលតម្រូវឱ្យមានការពិនិត្យកែលម្អឡើងវិញ។
មន្រ្តីក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ដូច្នេះថា ៖ «ការងារគ្រប់គ្រង សំរាម និងសំណល់រឹង បានក្លាយជាកិច្ចការអាទិភាពសម្រាប់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការលើក កម្ពស់សោភ័ណភាពសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម និងគុណភាព បរិស្ថាននៅតាមបណ្តាទីប្រជុំជន និងទីជនបទ។ ហេតុនេះ ការគ្រប់គ្រងសំរាម និងសំណល់រឹង គឺត្រូវការពិនិត្យអំពី តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលនីមួយៗឱ្យមាន ភា ព ច្បាស់លាស់»។
ជុំវិញរឿងនេះ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បាន ឱ្យ ដឹងថា ដើម្បីសោភ័ណភាព អនាម័យក្នុងខេត្តសៀមរាបឱ្យ ស័ក្តិសម ជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក កន្លង មករដ្ឋបាល ខេត្តបានដាក់ចេញគោលការណ៍នានាជាច្រើន។ក្នុងនោះ មាន ដូចជា ពង្រឹងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធទៅនឹង បរិស្ថាន សំណល់រឹង រាវ ឧស្ម័នដល់គ្រប់អ្នកពាក់ព័ន្ធ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រមទាំងជំរុញឱ្យ មានយុទ្ធនាការប្រមូលសំរាមសម្អាត អនាម័យតាមទីសាធារណៈនានាក្នុងខេត្ត។
លោក ឃឹម ហ្វីណង់ បន្តថា ៖ «ក្រៅពីពង្រឹងយន្តការប្រមូលសំរាម របស់ ក្រុមហ៊ុនក្នុងខេត្តដែលមានស្រាប់ហើយនោះ រដ្ឋបាលខេត្តក៏ បាន ដាំកូនឈើ រៀបការ៉ូឡា ដាំស្មៅ ដាំផ្កា ភ្លើងបំភ្លឺសាធារណៈ ក្នុង ក្រុង ប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ»។
លើសពីនេះ រដ្ឋបាលខេត្ត ក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះ អ្នករំលោភបំពានតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្ត រួមមាន ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្ងព្រៃ «ភ្នំត្នោត-ភ្នំពក» ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» តំបន់ការពារទេសភាពអង្គរ តំបន់ការពារ ទេសភាព ទំនាបខាងជើងបឹងទន្លេសាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹង ទន្លេសាប ដើម្បីធ្វើការការពារ និងការអភិរក្សធនធានធម្មជាតិ ថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប។
បើតាមលោក Frank Jittke ប្រធានក្រុមការងារអាស៊ានប្រចាំ ប្រទេស កម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ក៏បាន លើកឡើងពីផែនការគម្រោង ដែលទទួលបានកិច្ចសហប្រតិបត្តិ ការល្អពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្តការអាល្លឺម៉ង (GIZ) ដែលគម្រោងនេះអនុវត្តនៅក្នុងប្រទេសគោលដៅចំនួនបួននៅបណ្តាប្រទេសអាស៊ានរួមមាន៖ កម្ពុជា ឡាវ វៀតណាម ថៃ ក្នុងរយៈពេល បួនឆ្នាំ ក្រោមថវិការគម្រោង ៦លានអឺរ៉ូ ឬជាង ៦,៥ លានដុល្លារ អាមេរិក។ គម្រោងនេះ នឹងត្រូវអនុវត្តលើគម្រោងចម្បងចំនួនបួន រួមមាន៖សម្រាលសម្ពាធលើប្រព័ន្ធសាធារណៈដែលមានស្រាប់, កាត់បន្ថយផលប៉ះពាល់/បន្ទុកទៅលើបរិស្ថាន, ដាក់បញ្ចូលការគ្រ ប់ គ្រងសំណល់នៅក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ និងធានាបាននូវ ភាពទាក់ទាញនៃវិស័យទេសចរណ៍ដែលមានសាៈសំខាន់ខាងសេដ្ឋកិច្ច។
តាមរយៈសិក្ខាសាលាខាងលើ ភាគីពាក់ព័ន្ធ ក៏ប្រកាសយ៉ាងមុតមាំថា នឹងគាំទ្រពេញទំហឹងធ្វើយ៉ាងណាឱ្យគម្រោងខាងលើនេះអនុវត្តដោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីបរិស្ថានស្អាតលើកកំពស់ភ្ញៀវទេសចរ និងបង្កើនសេដ្ឋកិច្ចជាតិ៕
ដោយ៖សែម ពិសី


