ផ្កាយរណបថៃ រកឃើញទីតាំងឡើងកម្ដៅជាង ៣.៥០០ កន្លែង ក្នុង ទឹកដីថៃនិងប្រទេសជិតខាងរាប់ទាំងកម្ពុជាផង

ថៃ៖ សារព័ត៌មានថៃផ្សាយថា កាលពីថ្ងៃអាទិត្យផ្កាយរណប Suomi NPPរបស់ថៃ រកឃើញទីតាំងឡើងកម្ដៅជាង៣.៥០០កន្លែង នៅក្នុង ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ។

អាជ្ញាធរថៃអះអាងថាទីតាំងឡើងកម្ដៅនេះ បង្កក្ដីព្រួយបារម្ភ យ៉ាង ខ្លាំងអំពីភ្លើងឆេះព្រៃ ការបំពុលឆ្លងព្រំដែន និងធូលីហ៊ុយក្នុងរដូវ ប្រាំង។ យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា (GISTDA) ប្រទេសថៃបង្ហាញងថា ទីតាំងឡើងកំដៅជាង១.៣០០ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា ទីតាំងឡើងកម្ដៅ ចំនួន ៩៦៥នៅក្នុងប្រទេសមីយ៉ាន់ម៉ា ,ចំនួន៦១២រកឃើញនៅឡាវ ,ចំនួន៧២ នៅវៀតណាម និងទីតាំងឡើងកម្ដៅចំនួនប្រាំនៅ ម៉ាឡេស៊ី។

ប្រភពដដែលក៏បញ្ជាក់ថា នៅប្រទេសថៃទីតាំងឡើងកម្ដៅ ចំនួន ៥៦៣ទីតាំង។ក្នុងនោះ១៧៦ នៅលើដីស្រែចម្ការ ,ចំនួន១៤៣នៅ ក្នុងព្រៃបម្រុងជាតិ ។ទីតាំងឡើងក្ដៅ១៤១នៅ លើដីក្រោម កម្មវិធី កំណែទម្រង់ដីធ្លី ។ទីតាំងឡើងក្ដៅ៩២ នៅក្នុងសហគមន៍មូលដ្ឋាន និង ១១ទីតាំង នៅតាមបណ្តោយផ្លូវហាយវេ។

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា លើកឡើងថា ក្តីបារម្ភចម្បងគឺហេតុការណ៍ភ្លើងឆេះព្រៃ ដែលនឹងធ្វើឱ្យបញ្ហា បំពុល ធូលីកាន់តែខ្លាំងឡើង នៅក្នុងតំបន់ជាប់ព្រំដែនប្រទេសថៃ ដូចជា ប្រទេស មីយ៉ាន់ម៉ា កម្ពុជា និងប្រទេសឡាវ។

អាជ្ញាធរថៃបាននិយាយថា ផ្សែងពីប្រទេសជិតខាងប៉ះពាល់ដល់ ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃស្ទើរតែរៀងរាល់រដូវប្រាំង ។ អាជ្ញាធរជំនាញថៃណែនាំប្រព័ន្ធសង្កេតផែនដីថៃ-2 (THEOS-2) ឱ្យតាមដាន និងវាយតម្លៃផ្សែងនិងផលប៉ះពាល់របស់វា ឈានទៅ ចាត់វិធានការដើម្បីទប់ស្កាត់ ឬកាត់បន្ថយផលប៉ះពាល់ដែល អាច កើត មានជាយថាហេតុ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner