អភិបាលខេត្តស្ទឹងត្រែង ដាស់តឿនដល់សិស្សានុសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ ក្លាយជាពលរដ្ឋល្អ មានចំណេះដឹង និងធនធានដ៏ល្អ ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំ និងអភិវឌ្ឍន៍ប្រទេស

ខេត្តស្ទឹងត្រែង៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅសាលាបឋមសិក្សាសេកុង ស្ថិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ជាជំនួយរបស់អង្គការភ្លែន កាលពីថ្ងៃទី២៣ មករា ២០២៣នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋ​ ល្អក្នុងសង្គម ដើម្បីក្លាយជាមនុស្សមានធនធានដ៏ល្អរបស់សង្គមជាតិឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឲ្យខូចអនាគត ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអប់រំដ៏រឹងមាំនាពេលនេះ ។

ឯកឧត្តម ក៏បានចាត់ទុកសកម្មភា
ពមនុស្សធម៌របស់អង្គការភ្លែន ថា បានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួនក្នុងកិច្ចការសង្គម មនុស្សធម៌ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍន៍សង្គម
ជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកំ
ណែទម្រង់គុណភាពវិស័យអប់រំរប
ស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ៕ ដេង ម៉ាវិន

ads banner