គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះទទួលបានអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ
ខេត្តកំពង់ឆ្នាំង ៖ ស្បៀងនិងសម្ភារៈជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ត្រូវបាន លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង នាំយកទៅប្រគល់ជូនគ្រួសារ លោក អឿន រដ្ឋា អាយុ ៤១ ឆ្នាំ រងគ្រោះដោយអគ្គិភ័យឆេះផ្ទះនៅភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការ
សឹករងកំពង់ឆ្នាំងបានថ្លែងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ និងបងប្អូនមានទុក្ខលំបាក គ្រប់ទីកន្លែង ។ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តមក៏បានឧបត្ថម្ភដល់បងប្អូនដែលរងគ្រោះដោយអគ្គិភ័យមានអង្ករចំនួន ១០០គីឡូក្រាម ស៊ីម៉ង់ ៧បេ មី ៣កេសគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួនផងដែរ ៕



សុខ គឹមសៀន