កងទ័ពជើងគោកចេញ ញ្ញត្តិថ្កោលទោស បុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិ ខ ភ ម និងបានចេញវីដេអូ ប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ញ្ញត្តិថ្កោលទោស មានខ្លឹមសារថា យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៃកងយោធពល ខេមរភូមិន្ទ ហើយថែមទាំងបានចេញវីដេអូ ដែលមានខ្លឹមសារប្រមាថយ៉ាងធ្ងន់ធ្ងរដល់ កិត្តិយសរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត។

ការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លីននេះ គឺជាអំពើល្មើស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំង សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពជាតិទាំងមូល ដោយមិនអាចអត់ឱនអនុគ្រោះឱ្យបានឡើយ។ អាស្រ័យហេតុនេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ មានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសបុគ្គលនេះ តាមច្បាប់ជាធរមាន។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមប្រកាសប្រឆាំងដាច់ខាតចំពោះរាល់អំពើ ខុសច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់សន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ យើងក៏សូមប្ដេជ្ញ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគ្រប់កាលៈទេសៈទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ៕ ដោយ ៖ កងទ័ពជើងគោក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner