សាខាពន្ធដារខេត្តសៀមរាប ជំរុញឲ្យអ្នកជាប់ពន្ធតូច និងមធ្យម មកបង់ពន្ធឲ្យបានត្រូវត្រឹម និងទាន់ពេលវេលា

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងក្នុងឱកាសបិទសិក្ខាសាលាផ្សព្វផ្សាយស្ពីពីការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការប្រេងកាត ការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពី ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាស ធារារ៉ាប់រង វិធាន និងនីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ហៀន សុខល់ ប្រធានស្តីទីសាខាពន្ធដារខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ មិនមាន គោលការណ៍បង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធបន្ថែម ដែលជាបន្ទុកដល់ប្រជាពលរដ្ឋ និងធុរជនក្នុងគោលដៅបង្កើនចំណូលថវិកាជាតិនោះទេ។ ប៉ុន្តែ អគ្គនាយកដ្ឋានពន្ធដារ បានកំពុងខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល ចំពោះការគេចវេសពន្ធ ការលួចបន្លំពន្ធតាមគ្រប់រូបភាព ដើម្បីធានាបាននូវបរិកាសធុរកិច្ច និងការប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះគ្រប់ធុរជន ក្នុងគោលដៅប្រមូលចំណូលប្រកប ដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ព្រមទាំងបង្កឲ្យមានការអនុវត្តច្បាប់ ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។

 
លោកក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នកជាប់ពន្ធតូច និងមធ្យមក្នុងវិស័យអាទិភាព ដូចជាវិស័យផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម ការកែឆ្នៃម្ហូបអាហារជាដើម គឺត្រូវមកបង់ពន្ធឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ហើយលោកក៏មិនចង់ឲ្យសហគ្រាណាមួយត្រូវបានពិន័យនោះទេ។  លោកបានបញ្ជាក់ថា សម្រាប់ផែនការអនុវត្តបន្ត អគ្គនាយកដ្ឋានពន្ធដារ  ក៏បាននឹងកំពុងអនុវត្តតាម ( យុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩.២០២៣) ដោយផ្តោតលើទំនើបភាពវូបនីយកម្ម លើកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អ និងពង្រឹងអភិបាលកិច្ច ព្រមទាំងការគ្រប់គ្រងបែបយុទ្ធសាស្ត្រ សំដៅធានាសង្គតិភាព ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ  ជំរុញ និងតម្រង់ការវិនិយោគ និងប្រមូលចំណូពន្ធឲ្យអស់សក្តានុពល ឲ្យស្របទៅនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច សង្គមកម្ពុជា។ លោកក៏បានបង្ហាញថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០១៩នេះ សាខាពន្ធដាខេត្តសៀមរាប ប្រមូលចំណូលជូនរដ្ឋបាន ចំនួន៧៤,១៨៨លានរៀល ស្មើ៥៥ភាគរយនៃផែនការ ហើយរំពឹងថា នៅក្នុងឆ្នាំ២០១៩នេះ នឹងប្រមូលចំណូលជូនរដ្ឋ បានលើសផែនការដែលបានគ្រោងទុក។ បច្ចុប្បន្ននេះ សាខាពន្ធដារខេត្តសៀមរាប បានប្រើប្រាស់ប្រព័ន្ធយន្តការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធ អនឡាញ៕  ដោយៈ ម៉ី សុខារិទ្ធ

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner