ឆេះអគារកាស៊ីណូហ្គ្រេនដាយអឺម៉ឹនក្នុងពេលផ្សារដែក (Video Inside)
អត្ថបទដោយ៖
Apsara Net
អគារកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី ត្រូវបានឆេះសាជាថ្មីបណ្តាលឱ្យមានការភ្ញាក់ផ្អើល ជាខ្លាំងនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៣។ អគារកាស៊ីណូ ហ្ក្រេនដាយអឺមេនស៊ីធី និងកាស៊ីណូ ប៉ោយប៉ែត រីសត ធ្លាប់បានឆេះម្តងកាលពីចុងខែធ្នូ ឆ្នាំ២០២២ ដែលពេលនោះមានមនុស្ស ស្លាប់២៧នាក់ និងអ្នករងរបួស៥៧នាក់។
សំណង់អគារកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី ត្រូវបានជួសជុលផ្សារឡើងវិញនៅក្នុងខែមករានេះ ប៉ុន្តែក្នុងការជួសជុលមួយវេលាព្រឹកមិញនេះ ស្រាប់តែមានករណីឆេះសាឡើងវិញដោយសារតែកម្ទេចផ្កាភ្លើងពីការផ្សារដែកដែលមិនប្រុងប្រយ័ត្ន។ ស្ថានភាពឆេះ បានកើតឡើងប្រមាណកន្លះម៉ោងទើបអាចពន្លត់ភ្លើងឆេះនោះបាន។ មិនមានករណីមនុស្សរងគ្រោះថ្នាក់នោះទេ។