អាកាសធាតុក្តៅចុះថយ២អង្សាសេនៅសប្តាហ៍នេះ (Video Inside)

ធាតុអាកាសក្តៅនឹងថយចុះបន្តិចក្នុងមួយសប្តាហ៍ទៅមុខនេះខណៈកម្ពុជាទទួលរងឥទ្ធិពល ពីទ្រនុងនៃសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី៣១ខែមករា, តំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមារវាងពី ១៨ ទៅ២២ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៨ទៅ៣៣ អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់ទំនាបកណ្ដាលនេះ អាកាសធាតុអាចចុះត្រជាក់នៅក្នុងកម្រិតមធ្យម ។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ១៥ទៅ២០ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៨ទៅ៣១ អង្សាសេ ។ យោងតាមការព្យាករណ៍ តំបន់ខ្ពង់រាបនេះ ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសនៅ ខេត្តរតនគិរី ខេត្ដមណ្ឌលគិរី ខេត្ដព្រះវិហារ និងខេត្ដឧត្ដរមានជ័យ សីតុណ្ហភាពត្រជាក់អប្បបរមា អាចនឹងធ្លាក់ចុះមកនៅ រវាងពី១៥ទៅ១៧ អង្សាសេ នៅពេលព្រឹក និងនៅពេលយប់ ។

ដោយឡែកនៅ តំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានរវាងពី ២១ ទៅ២៣ អង្សាសេ, រីឯសីតុណ្ហភាពកម្ដៅអតិបរមា គឺមានរវាងពី៣០ទៅ៣៣អង្សាសេ។ យោងតាមការព្យាករណ៍ តំបន់មាត់សមុទ្ទនេះ នឹងអាចមានខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់ ។

ads banner