២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥២៧នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៧៩២ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខ ឆ្លងថ្មីកូវីដ ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥២៧ករណី ប៉ុណ្ណោះ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន និងប្រទេសឡាវ ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៧៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសវៀតណាម និងប្រទេសឡាវ ដែលមានចំនួនឆ្លងតែ ៣ករណី។ ប្រទេសថៃ កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៩នាក់ ដែលកើតឡើងចំពោះតែប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៦ម៉ឺន ៦ពាន់ ៩៩៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៧០៣នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៣លាន ករណី, និងការស្លាប់មានជាង ៦លាន ៧៤ម៉ឺននាក់។

ads banner