ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការគោរពកោត ក្រែង និងទំនុកបម្រុងច្រើនក្នុងចំណោមមនុស្សដែលកំពុងធ្វើការងាររួមគ្នា។ លទ្ធប្រសើរៗ នឹងកើតឡើងបន្ថែមទៀត។ ក្នុងនោះអាជីពរបស់អ្នកធានាថានឹងស្គាល់តែភាពជោគជ័យ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី វាទាមទារការចូលរួមយ៉ាងសកម្មពីលោកអ្នកដោយផ្ទាល់ គឺការ ជឿជាក់លើខ្លួនឯងក្នុងកំរិតខ្ពស់។ ក្នុងនោះការលះបង់ដែលស្ថិតក្រោមការពិចារណាវែង ឆ្ងាយក៏នឹងជាកត្តាដ៏ចាំបាច់បំផុតផងដែរ។ លើសពីនេះ លោកអ្នកនឹងអាចដោះស្រាយបញ្ហា កន្លងមកបានដោយងាយស្រួល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកនឹងទទួលបានផ្លែផ្កាល្អប្រសើរ ណាស់។ លោកអ្នកមានមនុស្សជួយជ្រោមជ្រែងច្រើន ដូច្នេះផលលំបាកមិនគួរព្រួយបារម្ភ ច្រើនពេកទេ។ អ្វីៗនឹងអាចដោះស្រាយបានដោយងាយ ជាងអ្វីដែលអ្នកព្រួយបារម្ភឆ្ងាយ ណាស់ ដូច្នេះសូមមានសេរីភាពក្នុងការគិតពិចារណា និងធ្វើសកម្មភាពដែលខ្លួនបាន គិតគូរ។ ប៉ុន្តែសូមកុំធ្វើអ្វីឲ្យហួសពីលទ្ធភាពរបស់ខ្លួន និងគួរមានការគោរពកោតក្រែងចំពោះ មនុស្សដែលនៅក្នុងក្រុម។ ក្រៅពីនេះ ប្រហែលជាអ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹង ទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការពិភាក្សា ការចរចា និងការបង្ហាញគោលគំនិត។ លោកអ្នកនឹងអាច យកឈ្នះទឹកចិត្តមនុស្សនៅក្បែរខ្លួន ហើយធ្វើឲ្យសម្រេចផែនការ ឬគម្រោងការងារដែល ខ្លួនបានគូសវាសត្រឹមតែចំពោះវិធីសាស្រ្តនៃការនិយាយរបស់អ្នក។ កុំខ្លាចក្នុងការសុបិន្ត ពីព្រោះអនាគតការងាររបស់អ្នកត្រូវបានកំណត់យ៉ាងជាក់លាក់។ លើសពីនេះ ប្រសិនបើ អ្នកនឹងចាកចេញដំណើរសម្រាប់បំពេញការងារអ្វីមួយហើយនោះ អ្នកនឹងអាចទទួលបាន ភាពជោគជ័យទាំងអស់។ ហើយប្រសិនបើអ្នកចង់បានផលកាន់តែ ប្រសើរចូរសំឡឹងមើល ឳកាសទិសឥសាន។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ អ្នកនឹងត្រូវកំណត់ឲ្យទទួលខុសត្រូវ លើការងារសំខាន់ៗ​ច្រើនដែលរំពឹងថាទទួលបានផលយ៉ាងពេញចិត្ត។ ប៉ុន្តែវានឹងប្រសើរ ជាងប្រសិនបើអ្នកមិនដាក់កំរឹតចំពោះខ្លួនឯងពេក។ ចូរជ្រើសរើសការងារដែលសម ប្រកបនឹងអ្នក ឬជាការងារតិចតួចក្តីដែលអ្នកពេញចិត្តបំផុត។ លោកអ្នកនៅមានពេល អំណោយផលច្រើន ដូច្នេះកុំបង្ខំខ្លួនឲ្យអស់កំលាំងនៅពេលនេះ។ ចំពោះបំណងក្នុងការ ផ្លាស់ប្តូរកន្លែងធ្វើការគួរតែផ្អាកសិន ពីព្រោះវាមិនប្រសើរជាងការងារចាស់ដែលអ្នកកំពុង ធ្វើនោះទេ ដូច្នេះសន្សំសំចៃពេល និងកំលាំងក៏គង់ជាល្អប្រសើរជាង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មកំពុងស្ថិតនៅក្នុងស្ថានភាព ដែលត្រឹមត្រូវ ដូច្នេះផលដែលអ្នកប៉ងប្រាថ្នានឹងអាចផ្តល់ជូនដល់លោកអ្នកយ៉ាងប្រាកដ។ ទោះបីជាក្នុងស្ថានភាពបែបណាក្តី សូមកុំបន្ថយល្បឿន ព្យាយាមបង្កើនទំនាក់ទំនងក្នុងក្រៅ ប៉ុន្តែមិនគួរបាត់បង់លំនឹងរបស់ខ្លួនឯងទេ។ រាល់គំនិតរបស់អ្នក គួរគាំទ្រដោយអាកប្បកិរិយា របស់អ្នកជានិច្ច។ រក្សាពាក្យសំដីជាពិសេស ពីព្រោះវាអាចនឹងរំខាន ឬធ្វើឲ្យការងារកាន់តែ ល្អប្រសើរបាន។ លើសពីនេះ សូមម៉ត់ចត់ចំពោះកាលវិភាគ និងទំហំការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់ អ្នកមានដំណើរការទៅល្អគួរអោយកត់សម្គាល់។ លទ្ធផលធំដែលអ្នករំពឹងមិនទាន់អាច ទទួលបានទេ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនទទួលបានលទ្ធផលនោះទេ គឺគ្រាន់តែវាមាន កំរិត ឬលទ្ធផលធំដែលស្របទៅតាមដើមទុនមិនអាចកើតឡើងនោះទេ។ សូមលោកអ្នក ប្រមូលគំនិតពិចារណាឲ្យបានច្រើន។ ពិសេសសម្រាប់លោកអ្នកដែល កំពុងធ្វើការក្នុង ការិយាល័យ គួរពិនិត្យឲ្យបានច្រើនដងមុនពេលប្រគល់របាយការណ៍។ ក្រៅពីនេះ លោក អ្នកនឹងទទួលបានដំណឹងលើការបាត់របស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ ហើយ ធ្វើសកម្មភាពទៅតាមគម្រោងដែលបានរៀបចំ។ ស្ថានភាពខាងក្រៅក្នុងពេលនេះហាក់មាន ភាពប្រែប្រួលច្រើន ដូច្នេះឳកាសដែលអ្នកនឹងប្រឈមជាមួយបញ្ហាអាចទៅរួច។ សូមលោក អ្នកព្យាយាមបញ្ចៀសបញ្ហាជាមួយការយកចិត្តទុកដាក់រាល់ចំណុចប្រែប្រួលតូចធំ។ វាមិន យឺតពេលអោយអ្នកផ្លាស់ប្តូរស្ថានភាពការងារឲ្យកាន់តែប្រសើរនោះទេ ដូច្នេះសូមរៀបចំ គ្រឹះក្នុងពេលនេះឲ្យល្អសិន។ ដោយឡែក ប្រហែលជាអ្នកមិនគួរប្រថុយសាកល្បងនូវរឿង ដែលអ្នកធ្លាប់ដឹងឮនោះទេ ប្រយ័ត្នបង់ទ្រព្យ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថាលោកអ្នក នឹងមិនជួបការលំបាកធ្ងន់ធ្ងរណាមួយ ដែលអាចបង្អាក់ដំណើរការការងាររបស់អ្នកបានទេ។ លោកអ្នកអាចចាប់ផ្តើមការងារថ្មី ការងារដែលពេញចិត្ត ឬផ្លាស់ប្តូររបត់ការងារបច្ចុប្បន្ន បានដោយគ្មានផលរំខាន។ អ្នកនឹងអាចកំណត់ផែនការទាំងអស់បានយ៉ាងត្រឹមត្រូវ និង ប្រកបដោយស្ថានភាពរឹងមាំ។ អ្នកនឹងរំពឹងថាទទួលបានចំណូលច្រើន ប៉ុន្តែបញ្ហាទាក់ទង នឹងលុយកាក់នឹងមិនល្អប្រសើរនោះទេ ប្រសិនបើអ្នកយកខ្លួនទៅពាក់ព័ទ្ធនឹងរឿងខ្ចីបុល។ ក្រៅពីកិច្ចការងារប្រចាំថ្ងៃ លោកអ្នកនឹងជួបភាពសុខដុមរមនាក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ ឬពត៌មានដែលអ្នកកំពុងរងចាំនឹង ទទួលបានពន្លឺច្បាស់លាស់ក្នុងពេលនេះ។ លាភសំណាង និងសុមភមង្គលសម្រាប់ជីវិត កំពុងកើតឡើងស្របគ្នា។ លោកអ្នកដែលមិនមានភាពច្បាស់ចំពោះទំនាក់ទំនងក៏នឹងអាច ដឹងពីដំណើរជាក់លាក់ក្នុងថ្ងៃនេះតែម្តង។ ប៉ុន្តែសម្រាប់លោកអ្នកជាអាជីវករហាក់មាន សម្ពាធពីបរិយាកាសខាងក្រៅច្រើន ដូច្នេះសូមកំណត់គោលដៅ ហើយត្រូវស្គាល់ពីជំហាន របស់អ្នក។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ ថ្ងៃនេះ ជាពេលដែលល្អប្រសើរបំផុត។​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីលោកអ្នកស្រុតចុះ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើមិន អាចធ្វើបាន សូមព្យាយាមបំបាត់រាល់ហានិភ័យដែលនឹងអាចកើតឡើង។ ហោរាសាស្រ្ត អាជីពក៏រំលឹកដែរថា អ្នកអាចមាន កាលវិភាគច្រើន ដែលទំនងជារំខានទៅដល់សុខមាល ភាព ដូច្នេះសូមសម្រាកអោយបានគ្រប់គ្រាន់។ ការសម្រាកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ផង និងគិតគូរបានល្អផង។ ប្រការចាំបាច់សូម កុំទទួលយកការងារដឹកនាំក្រុមនៅពេល នេះ។ លើសពីនេះ ប្រហែលជាទំនាក់ទំនងថ្មីៗមិនសូវជាប្រសើរនោះទេ ហេតុនេះសូម កំណត់ដែនរបស់ខ្លួន​ ពិសេសមិនគួរចែករំលែករឿងរបស់ខ្លួននោះទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកមិនគួរបោះជំហានទៅខ្លាំងក្លាពេកទេ។ សូមបន្ថយល្បឿនបន្តិច ដើម្បីអ្នកមានលទ្ធភាពយល់ដឹងពីស្ថានភាពជុំវិញខ្លួន។ ក្នុងពេល ចូរផ្តោតទៅលើការងារដែលមានស្រាប់ ចំណាយពេលអោយសមស្រប ហើយគួរប្រើ ប្រាស់ពេលវេលានេះដើម្បីកែច្នៃគម្រោងផែនការ និងពិនិត្យរាល់ភាពប្រែប្រួលនៅក្នុង បរិស្ថានរបស់អ្នក។ វាមិនយឺតពេលក្នុងការចាប់ផ្តើមនោះទេ ដូច្នេះកុំទាន់ប្រញាប់ ប្រញាលអនុវត្តការងារនៅពេលនេះ គឺវានឹងល្អប្រសើរជាងប្រសិនបើអ្នករងចាំឳកាស ល្អនៅថ្ងៃបន្ទាប់។ ក្រៅនេះបើទោះបីជាស្ថានភាពយ៉ាងណាកុំបោះបង់ទិសដៅរបស់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកទទួលបានភាពចម្រើនលូតលាស់ គួរអោយកត់សម្គាល់ ប៉ុន្តែសូមព្យាយាមផ្តោតពេលវេលាថ្ងៃនេះជាមួយរបៀបអនុវត្តការងារ បែបសាម័ញ្ញៗ។ រាល់ការប៉ងប្រាថ្នារបស់ អ្នកនឹងត្រូវបានផ្តល់ជូនក្នុងពេលឆាប់នេះ ដូច្នេះសូមរងចាំសិន។ លោកអ្នកគ្មានហេតុផល ណាមួយដើម្បីព្រួយបារម្ភ ឬភ័យខ្លាចថាដើរ មិនទាន់គេនោះទេ។ ភាពជោគជ័យរបស់អ្នក ត្រូវបានកំណត់យ៉ាងច្បាស់លាស់។ ក្នុងពេល នេះគួររៀបចំគំនិតរបស់អ្នកឲ្យមានសណ្តាប់ ធ្នាប់ កុំធ្វើអ្វីដែលគ្មានគម្រោង។ ដោយឡែក ធ្វើ យ៉ាងណាកុំបណ្តោយខ្លួនទៅពាក់ព័ន្ធនឹងមតិរិះគន់ណាមួយរហូតដល់ពេលល្ងាច។

ចំណាំៈឆ្នាំទាំង៥ ជូត ខាល ថោះ មមែ វក រាសីឡើងខ្ពស់ត្រដែត។   ថ្ងៃនេះការបោះទុននឹងផ្តល់នូវ លទ្ធភាពដ៏រឹងមាំទៅដល់អនាគតអាជីព ក្រៅពីនេះ រាល់ការចរចា និងដំណោះស្រាយនានា នឹងអាចទៅរួចទាំងអស់។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner