សម្តេចវិបុលសេនា សាយ ឈុំ ទទួលជួបឯកអគ្គរាជទូតខ្មែរ៨រូប មុនចាកចេញបំពេញបេសកកម្ម (Video Inside)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា, ថៃ, អូស្រ្តាលី, គុយបា, រុស្ស៊ី, មីយ៉ាន់ម៉ា, ប្រ៊ុយណេ និងម៉ាឡេស៊ី។

ឯកអគ្គរាជទូតថ្មីទាំង៨រូប នោះរួមមាន លោក កុយ គួង ឯកអគ្គរាជទូត ប្រចាំនៅប្រទេសឥណ្ឌា, លោក ហ៊ុន សារឿន ឯកអគ្គរាជទូត ប្រចាំនៅប្រទេសថៃ, លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូត ប្រចាំនៅ អូស្រ្តាលី, លោក ជា ធីរៈ ឯកអគ្គរាជទូត ប្រចាំនៅប្រទេសគុយបា, លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំនៅប្រទេសរុស្ស៊ី, លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត ប្រចាំនៅប្រទេស មីយ៉ាន់ម៉ា, លោក លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេ និងលោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូត ប្រចាំនៅប្រទេសម៉ាឡេស៊ី។

ads banner