បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនជនពាក់ព័ន្ធ ៤២នាក់ កាលពីថ្ងៃទី២៤ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤២នាក់ ( ស្រី ៥នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៣ករណី នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង ៤២ នាក់ រួមមាន ៖ ជួញដូរ ៩ករណី ឃាត់ ២១នាក់ ( ស្រី ៤ នាក់ ) , ដឹក ជញ្ជូនរក្សាទុក ២ករណី ឃាត់ ១០នាក់ , ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ( ស្រី ១ នាក់ ) រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំបួនខេត្ត រួមមាន៖ កំពង់ស្ពឺ, កណ្តាល, បាត់ដំបង, ព្រៃវែង, ព្រះ សីហ នុ, សៀមរាប, ពោធិ៍សាត់, ស្វាយ រៀង, តាកែវ, ក្នុងនោះ មាន ១១អង្គភាព បាន ចូលរួម បង្ក្រាបនគរបាល ១០អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner