រុស្ស៊ីគ្រោងបញ្ជូនផ្កាយរណបប្រមាណ ១.០០០គ្រឿងទៅកាន់គន្លងតារាវិថីនៅត្រឹមឆ្នាំ២០៣០

មូស្គូ៖ អគ្គនាយកនៃក្រុមហ៊ុនអវកាសរដ្ឋរបស់រុស្ស៊ី រ៉ូសខូសស្មូស (Roscosmos) លោក យូរី បូរីសូវ (Yury Borisov) បាននិយាយនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា បច្ចុប្បន្នប្រទេសរុស្ស៊ីគួរតែបង្កើនចំនួនផ្កាយរណបនៅក្នុងគន្លងតារាវិថីចាប់ពី ២០០គ្រឿង ទៅយ៉ាងហោចណាស់ ១,០០០គ្រឿងនៅឆ្នាំ ២០៣០ខាងមុខ។

Read. លោក បូរីសូវ បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ស្តីពីការរុករកទីអវកាសថា ដើម្បីសម្រេចបាននូវកំណើនបែបនេះ វាចាំបាច់ក្នុងការផលិតផ្កាយរណបចំនួន ២៥០គ្រឿងក្នុងមួយឆ្នាំ ហើយបន្ទាប់មកផលិតផ្កាយរណបពី ៣០០ ទៅ ៥០០គ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ខាងមុខ ដោយគិតគូរពីការជំនួសវត្ថុដែលលែងប្រើបន្តិចម្តងៗ។

លោក បូរីសូវ បានកត់សម្គាល់ថា ការបញ្ជូនផ្កាយរណបចំនួន ១,០០០គ្រឿងចូលទៅក្នុងគន្លងតារាវិថី គួរតែត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ រួមទាំងការទំនាក់ទំនង, ការដឹងពីចម្ងាយនៃផែនដី, ឧតុនិយម និងការរុករកទីអវកាសជាដើម។

លោក យូរី បូរីសូវ បាននិយាយកាលពីខែកក្កដាឆ្នាំមុនថា រុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយ៍អវកាសអន្តរជាតិបន្ទាប់ពីឆ្នាំ ២០២៤ ប៉ុន្តែក្រោយមកបានពន្យារពេលរហូតដល់ឆ្នាំ ២០២៨វិញ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner